ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារ ទទួលអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន តាមរយះលោកឧត្តមសេនីយ៍ត្រី ស្នងការខេត្ត
ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អានសមាជិកព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនរបស់លោកញ៉ា គឺលោកជំទាវ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនក្រោនរីស៊ត ផ្តល់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ោយប៉ែត ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន២៨០គ្រួសារ ចំណុចក្នុងបរិវេណកាស៊ីណូហ្គ្រេន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកជំទាវ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនក្រោនរីស៊ត លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលស្រុកថ្មពួក និងលោក លោកស្រីតំណាងលោកឧកញ៉ា កុក អាន ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ កោតសរសើរដល់លោកឧកញ៉ាកុក អាន និងសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនឹងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទាំងជួយដោយផ្ទាល់ និងតាមរយៈស្នងការខេត្ត និងរដ្ឋបាលក្រុង។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពិសេសត្រូវណែនាំឲ្យពួគាត់យកចិត្តទុកដាក់រក្សាបរិស្ថាន អនាម័យឲ្យបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ផងដែរ។
អំណោយដែលត្រូវផ្ដល់ជូនពលរដ្ឋចំនួន២៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ដចំនួន២៥,មី១កេះ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកសុទ្ធ១យួរនិងភួយ១ផងដែរ៕