ពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត ទទួលអំណោយរបស់សម្ដេចតេជោ តាមរយះឯកឧត្តម ដួង តារា
ខេត្តបាត់ដំបង:នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមដួងតារា អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន បាននាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ដិត ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត ខេត្តបាត់ដំបង។
ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មន្ត្រីនៃរដ្ឋបាលខេត្ត ក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម ដួង តារា បានមានប្រសាសន៍ ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជានិច្ចជាការសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារអត់អាហារនោះឡើយ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលមកទទួលអំណោយ
សរុបចំនួន១០០០គ្រួសារ ស្មើរនឹង០៧ឃុំ នឹង៤៩ភូមិ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងម្នាក់ៗទទួលបានអង្ករ មី ត្រីខ ទឹកសុទ្ធ នឹងថវិការមួយចំនួនផងដែរ ដើម្បីចែករំលែកនៅទុកបាករបស់បងប្អូនពលរដ្ឋក្នុងគ្រាអាសន្ននេះផងដែរ៕