ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន០២កញ្ចប់ធំ នៅខេត្តស្ទឹងត្រែង
Sat,31 October 2020 (Time 11:42 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 428នាក់)


ខេត្តស្ទឹងត្រែង:ដោយទទួលបានបញ្ជាពីលោក ឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន១នាក់ កាលពីវេលាម៉ោង ២១:០០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនសង្ស័យមានឈ្មោះ អ៊ុក ដំកើង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

វត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនប្រភេទកេតាមីនក្រាមពណ៌សថ្លា (KETAMINE) ចំនួន០២កញ្ចប់ធំ ទម្ងន់សរុប២០០២,១ក្រាម ,រថយន្តចំនួន០១គ្រឿង,ទូរស័ព្ទដៃចំនួន ០១គ្រឿង,កាំភ្លើង AK47 ចំនួន ០១ដើម,កាំភ្លើង វ៉ាន់ដឺឡុងចំនួន ០១ដើម,បង់០៤បង់,គ្រាប់១២០គ្រាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំ សំណុំឯកសារបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
525 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
50315 នាក់
ខែនេះ :
284477 នាក់
3 ខែនេះ :
651426 នាក់
សរុប :
13948899 នាក់