ផ្ទះនិងផ្លូវមួយចំនូន ពិសេសសាលារៀនរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត រងការលិចលង់ បន្ទាប់ពីភ្លៀងមួយមេធំ
ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីភ្លៀងមួយមេធំផ្ទួនៗគ្នាស្វាគមន៍ចេញវស្សា កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បណ្តាលឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែត ពិសេសសាលាវិទ្សាល័យអូរជ្រៅ និងលាសាបឋមសិក្សាអូរជ្រៅថ្មី ស្ថិតនៅភូមិបាលេលិយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងការលិចលង់សិស្សានុសិស្ស ត្រូវផ្អាកការរៀនសូត្រជាបណ្តោះអាសន្ន ដោយសារតែប្រពន្ធ័លូមួយចំនួនបានស្ទះ និងមួយចំនួនទៀតហូចេញមកវិញ។ទាំងនេះដោយសារពលរដ្ឋមួយចំនួនមិនបានគិតពិចារណាឲ្យបានឌឹតដល់ ចំពោះបញ្ហាអនាម័យ និងបរិស្ថាន ដោយយកសំរាមបោះចោលពាសវាលពាសកាល នៅលើដងផ្លូវសាធារណៈ ជាហេតុធ្វើឲ្យស្ទះមាត់លូ។
សូមបញ្ជាក់ផងដែរថា កន្លងមកនេះអាជ្ញាធរក្រុងប៉ោយប៉ែត សង្កាត់ ភូមិ មានការយកចិត្តទុកដាក់ ដុតដៃដុតជើងក្នុងការរៀបចំប្រពន្ធ័លូ ស្តារលូ កាយប្រឡាយ និងជួសជុល កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ផ្លូវបេតុង និងចាក់ថ្មមិចជូនប្រជាពលរដ្ឋជាហូហែរ ដែលជាត្រូវការរបស់ពួកគាត់ផងដែរ។
ជាមួយគ្នានោះដែរលោកគ្រូនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជ្រៅថ្មី ដែលកំពុងរងការលិចលុង សិស្សមិនបានសិក្សានោះ សូមអំពាវនាវដល់សប្បុរសជន ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយនូវបញ្ហាដែលសាលាកំពុងតែខ្វះខាត់ទាំងសម្ភារៈ និងអាគារសិក្សា ដោយបច្ចុប្បន្នសិស្សានុសិស្សក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។សិស្សដែលរៀនសូត្រនៅក្នុងសាលាបច្ចុប្បន្ននេះមានចំនួន៤៧៩នាក់ លោកគ្រូ អ្នកគ្រូមានមានចំនួន១១នាក់ ថ្នាក់មានចំនួន១០ថ្នាក់ អាគារធ្វើអំពីថ្មមាន១ខ្នង មាន៤បន្ទប់ អាគាធ្វើពីដែក១បន្ទប់ ហើយក្មេងសិក្សាចាប់ពីមតេយ្យដល់ថ្នាក់ទី៦៕