ឃាត់ខ្លួនបុរសម្នាក់ ករណីយកកាំបិតបុ័ងតោគំរាមប្លន់ កន្លែងវេរលុយវីង បង្កការភ្ញាក់ផ្អើល
ខេត្តព្រះសីហនុ៖បុរសម្នាក់ ត្រូវបានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឃាត់ខ្លួនកាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាព យកកាំបិតបុ័ងតោ ចូលទៅគំរាមប្លន់កន្លែងវីងវេរលុយនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ ខន ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ឈ្មោះ ហៅក្រៅ( ម៉ៅ )។ចំណែកជនរងគ្រោះ ឈ្មោះ អ៊ុំ ចន្ធី ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជាភ្នាក់ងារ វីងវេរលុយយីហោ ហុង រ៉ា រងរបួស កំភួនដៃខាងធ្វេង និងភ្លៅខាងឆ្វេង ដោយសារជនសង្សយ័កាប់នឹងកាំបិតបុ័ងតោ។
ក្រោយការចង្អុលបង្ហាញពីជនរងគ្រោះ និងសួរនាំតាមនីតិវិធី ជនសង័្សយបានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពប្លន់យកលុយពីជនរងគ្រោះនៅកន្លែងវីងវេរលុយប្រាកដមែន។
វត្ថុតាងដកហូតបានរួមមាន៖លុយចំនួន ៥.០៩៨.៥០០៛ (ប្រាំលានប្រាំបួនម៉ឺនប្រាំបីពាន់ប្រាំរយរៀល) កាបូបខ្មៅចំនួន២ (កាបូបតូចពណ៌ខ្មៅ១,កាបូបដាក់ខោអាវ១),លោហធាតុពណ៌លឿង១ខ្សែ,មួកពណ៌ខ្មៅម៉ាក Pedro មួយ,កាំបិតបុ័ងតោ១,កៅស៊ូអាវភ្លៀង១ (ពាក់ធ្វើសកម្មភាព),ម៉ាស់១
,ខោជើងវែងពណ៌គគីរម៉ាកLee១ (ពាក់ធ្វើសកម្មភាព)និងអាវកីឡាដៃខ្លីពណ៌ទឹកប៊ិកចំនួន១ (ពាក់រុំក្បាលធ្វើសកម្មភាព)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕