ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មនុស្សចំនួន៣នាក់រងរបួស និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង ដោយសារផ្ទុះហ្គាសពីរថយន្ត
Fri,30 October 2020 (Time 04:04 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 511នាក់)


ខេត្តបន្ទាយមានជ័យ:យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានរងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្ត១គ្រឿងរងការខូចខាតទាំងស្រុង ក្នុងករណីផ្ទុះធុងហ្គាសរថយន្ត។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១៨និង៤០នាទីល្ងាចថ្ងៃ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំនុចមណ្ឌល៦​ ស្ថិតនៅក្នុងភូមិប្រជាធម្មលិច​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានឲ្យដឹងថា មុនកេីតហេតុ​មានរថយន្តម៉ាកហាយឡេនឌឺពាក់ស្លាកលេខ បន្ទាយមានជ័យ​ 2A-៩៥៦៧​ អ្នកបេីកបរដោយឈ្មោះ​ សារ៉ាត​ កន្និកា​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ រស់នៅកន្លែងកេីតហេតុខាងលើបានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន១៥គីឡូក្រាម​ នៅកន្លែងបញ្ចូលហ្គាសឈ្មោះ​ មុំ​ សុភក្រ័​ ភេទប្រុស​ អាយុ២១ឆ្នាំ(ត្រូវជាបងប្អូនជីដូនមួយ) ខណ:ពេលកំពុងបញ្ចូលហ្គាសក៏បានផ្ទុះហ្គាសរថយន្ត​ បណ្តាលអោយភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ​ បណ្តាលអោយមានអគ្គីភ័យឆាប់ឆេះតែម្តង។

ក្រោយពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមនិងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ ចុះមកដល់ចំណុចកើតហេតុយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើការបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។នៅក្នុងហេតុការណ៍នោះដែលគេសង្កេតឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែតផងដែរ ចុះពិនិត្យចាក់ស្ដែង នឹងបន្តសួរសុខទុក្ខអ្នករងគ្រោះនៅឯមន្ទីរពេទ្យផងដែរ។

សមត្ថកិច្ចបន្តថា ផផលប៉ះពាល់រួមមាន:
១-ឆេះរថយន្តម៉ាកហាយឡេនដឺខាងលេីខូចខាតទាំងស្រុង​
២-ឆេះខ្សែចរន្តអគ្គីសនីដែលបន្តោងល
បង្គោលភ្លេីង
៣-គ្រឿងលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន​។ដោយឡែកជនរងគ្រោះមានចំនួនបីនាក់
១-ឈ្មោះ សារ៉ាក កក្កដា​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ រងរបួសជេីងទាំងសងខាង
២-ឈ្មោះហ៊ន់ សុវណ្ណារី​ អាយុ​៥ឆ្នាំ​ រង​បួស​រលាកដៃជេីង​ និងផ្ទៃមុខ
៣-ឈ្មោះហ៊ន់ ដាណេ​ អាយុ៧ឆ្នាំ​ រងបួសរលាកដៃជេីងនិងផ្ទៃមុខ។

សូមបញ្ជាក់ផងដែរថា អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោងជាង១៩យប់ ក្រោមការសហការណ៍ពីរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង និងរថយន្តអគ្គីភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួន២គ្រឿងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4004 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
51871 នាក់
ខែនេះ :
285563 នាក់
3 ខែនេះ :
652370 នាក់
សរុប :
13947743 នាក់