ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តកែប​ និងមន្ទីរសាធារណការ បើកកិច្ចប្រជុំ​ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដើម្បីចូល​រួមកាត់​បន្ថយអ​ត្រាគ្រោះថ្នាក់ច​រាចរណ៍ ​
Fri,30 October 2020 (Time 10:56 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 398នាក់)


ខេត្តកែប៖ដើម្បីចូលរួមកាត់​បន្ថយអត្រា​គ្រោះថ្នាក់ចរា​ចរណ៍ និង​ផ្សព្វផ្សាយ​ការការពារជម្ងឺកូវីដ១៩ នៅ​ព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២០​ រដ្ឋបាលខេត្តកែប​ បានសហ​ការណ៍ជាមួយមន្ទីរសា​ធារណការ​ និង​ដឹកជញ្ជូ​នខេត្ត​ បានរៀប​ចំ​យុទ្ធនាការអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្ត ឲ្យចូ​លរួមគោរពច្បា​ប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យ​មានការប្រុង​ប្រយ័ត្នខ្ពស់ មិនត្រូវបើកបរ​ក្រោម​ឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវ​ចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេ​លបើកបរធ្វើយ៉ា​ងណា ចូលរួមទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក​ ដោយបានចែ​កជូននូវឯក​សារពាក់ព័ន្ធ និងច្បាប់ស្តីពី​សុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយ សំណួរ​ពាក់ព័ន្ធនឹងច្បាប់ចរា​ចរណ៍ផ្លូវគោក ដើម្បីទទួល​បានមួក សុវត្ថិភាពជារង្វាន់ផងដែរ​ ។

ក្នុងកិច្ចប្រជុំនេះដែរ​ឯកឧត្តម​ សោម​ ពិសិដ្ឋ​អភិបាល​ នៃគណអភិបាលខេត្តកែប​ បានណែនាំ​អ្នកចូល​បងប្អូនប្រជាព​លរដ្ឋរួមគ្នាប្រុងប្រយ័​ត្នឱ្យបានខ្ពស់បំផុត ដើម្បីចៀ​សវាងគ្រោះថ្នាក់ចរាចរណ៍ និងការពារ​កូវីដ ១៩ ដោយពាក់ម៉ាស​ លាងដៃដោយសាប៊ូ អាល់កុលនការអង្គុយ​ជួបជុំអោយ​មានចន្លោះសុវត្ថិភាព​ ជាពិសេសគោរ​ព​ និងអនុវត្តន៍តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល​អោយបានត្រឹមត្រូវ។

ឯកឧត្តម​អភិបាលខេត្តបន្ដថា យុវជនដែលបា​នចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនេះ បាន​យល់​ដឹងច្បាស់ អំពីចំនួន​អ្នកស្លាប់ ដោយគ្រោះថ្នាក់ច​រាចរ​ណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូល​ហេតុកា​រស្លាប់អ្នកទាំងនោះផងដែរ ហើយតាមរយៈចំណេះដឹង​បន្ថែមពីយុទ្ធនាការនេះដែរ បង​ប្អូន​នឹង​បន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេ​លបើកបរ និងបន្តផ្សព្វផ្សា​យដល់អ្នកដទៃទៀត ឲ្យ​បានយ​ល់ដឹងផងដែរ ។

ក្នុងយុទ្ធនាការនេះបានប្រើប្រាស់​សម្ភារ និងឯកសារមួយ​ចំនួន ដូចជា​ ម៉ាស់​៣០០​ម៉ាស់​ កូន​សៀវ​ភៅមូលដ្ឋានគ្រឹះសុវត្ថិភាព​ចរាចរណ៍ ចំនួន១០០ក្បាល​ កូនសៀវភៅ​ផលប៉ះពាល់គ្រឿងស្រវឹង១០​០ក្បាល, ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ១០០សន្លឹក, ប័ណ្ណអនុក្រឹត្យផា​កពិន័យ​អន្តរ​ការ ថ្មី ១០០សន្លឹក,​សៀវភៅច្បាប់ចរាចរ​ ចំនួន១០០ក្បាល និងមានសំណួរ ចម្លើយ យកមួក​សុវត្ថិភា​ព ១៥រង្វាន់ ខិត្តប័ណ្ណ និងផូស្ទ័រជំងឺកូវីដ១៩​ចំនួន​ ១០០ផ្ទាំង​ ផូស្ទ័រA4 ១០០សន្លឹក ផ្សព្វផ្សាយ និងចែកដ​ល់ប្រជាពលរដ្ឋដែលអ្នកធ្វើដំណើ​រតាមដងផ្លូវ,ម៉ូតូកង់បី, pass app, អាជីវករលក់ដូរ និង​ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលម​កសម្រាកកំសាន្តតាមឆ្នេរសមុទ្រ​ ប្រជាពលរដ្ឋដែ​លទទួល​បាន​ការអប់រំផ្សព្វផ្សាយមា​នប្រមាណ ៤២៣នាក់, ស្រី២២៥នាក់ ហើយលទ្ឋ​ផលទទួល​បានល្អប្រ​សើ​រ និងជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2672 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
43657 នាក់
ខែនេះ :
244381 នាក់
3 ខែនេះ :
681393 នាក់
សរុប :
15515325 នាក់