ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំង​ប៉ុស្តិ៍នគរបាលចោម​ចៅទី៣ ឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើស​កម្មភាពគាស់​បន្ទប់ជួល របស់ប្រជា​ពលរដ្ឋ
Thu,29 October 2020 (Time 11:49 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 424នាក់)


រាជធានី​ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវស​មត្ថកិច្ចកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី​៣ ឃាត់បានកាល​ពីវេលា​ម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីធ្វើស​កម្មភាពគាស់​បន្ទប់ជួលរ​បស់ប្រជាពលរដ្ឋម្នាក់ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោម​ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់​នៅភូមិព្រៃព្រីង​ខាងជើង២ សង្កាត់ចោ​មចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ​៥៦ឆ្នាំ (ម្ចាស់ផ្ទះជួល) ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនពេលកើតហេតុជនរ​ងគ្រោះបាន​សម្រាកនៅក្នុងផ្ទះ ក្បែរបន្ទប់ជួល​ខាងលើរ​ហូតមកដល់​ម៉ោងកើតហេតុ ដោយឬសម្លេងឆ្កែព្រូស ដោយមានការ​សង្ស័យ​ទើបក្រោ​កដើរ​ទៅមើ​លស្រាប់តែឃើញ​ជនសង្ស័យកំពុង​ធ្វើសកម្មភាព ក៏នាំគ្នាឃាត់ និងស្វាគមន៍ម្នា​ក់មួយ​ដៃមួ​យជើង រួចទើបប្រគល់ឲ្យស​មត្ថកិច្ចប៉ុស្តិ៍នគរបានចោមចៅទី៣តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវសមត្ថកិច្ច​កសាងសំណុំរឿង​ ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4522 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
52389 នាក់
ខែនេះ :
286081 នាក់
3 ខែនេះ :
652888 នាក់
សរុប :
13948261 នាក់