ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អភិបាលខេត្តស្វា​យរៀង អញ្ជើញប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនដល់​កងកម្លាំង​ទាំងបី និងរដ្ឋ​បាលក្រុង ស្រុក ដើម្បីប្រើប្រា​ស់សម្រាប់ការ​ងារគ្រប់គ្រងគ្រោះមហន្តរាយ
Thu,29 October 2020 (Time 11:21 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 388នាក់)


ខេត្តស្វា​យរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃពុធ ១២កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បាន​អញ្ជើញប្រគល់សម្ភារ និងគ្រឿងឧបភោគបរិភោ​គ​ រួមមានៈ​កៅស៊ូតង់ សំបកបាវ មី ទឹកស៊ីអ៊ីវ និង​អង្ករ ផ្ដល់ជូនដល់កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុក ដើម្បីប្រើ​ប្រាស់​សម្រាប់​ការងារ​គ្រប់​គ្រងគ្រោះមហន្តរាយ និងជួយឧបត្ថម្ភ​ប្រជាពលរដ្ឋ ដែលទទួល​រងផលប៉ះ​ពាល់ពីជំ​នន់ទឹកភ្លៀង​នាពេលកន្លងមក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអ​រគុណដល់​កងកម្លាំង​ទាំងបី និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ដែលនាពេលកន្លងមក បានសហការ និងចូលរួម​ចំណែកយ៉ាងសស្រាក់ស្រាំជាមួយរដ្ឋបាលខេត្ត ក្នុងកិច្ចការបង្ការ​ទប់ស្កាត់នូវផល​ប៉ះពាល់នានា ដែលបណ្ដា​លមកពីជំនន់ទឹកភ្លៀង តាមរ​យៈការចូលរួមជួយលើកទំនប់ទប់ទឹកហូរកាត់ផ្លូវ និងអន្តរាគម​ន៍ជួយប្រជាពល​រដ្ឋបានទាន់ពេលវេលា ដូចជាជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងឧ​បត្ថម្ភគាំទ្រផ្សេងៗដល់ការរស់នៅជាដើម។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងបី និងរដ្ឋបាលក្រុង ស្រុក ត្រូវតែប​ន្ត​ត្រៀមលក្ខណៈជានិច្ចក្នុងការជួយអន្តរាគមន៍ដោះ​ស្រាយ និងឆ្លើយតបឲ្យ​បានទាន់ពេល​វេលា​នៅពេល​មានបញ្ហាកើតឡើង​នៅមូលដ្ឋាន ជាពិសេសករណី​គ្រោះថ្នាក់សង្គម គ្រោះធម្មជាតិនានា តួយ៉ាង ជំនន់ទឹក​ភ្លៀង ដែលបើតាមការព្យាករ​ណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេ​សកម្ពុជា​របស់យើងនឹងនៅតែបន្តទទួ​លរងនូវឥទ្ធិពលព្យុះមួយចំនួនទៀតនាពេលខាងមុខ ហើយជាមួយនេះ​ រដ្ឋបាលក្រុង ស្រុក ក៏ត្រូវ​យកចិត្តទុកដាក់សហកា​រជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការវា​យតម្លៃអំពីផលប៉ះពាល់ដែលបណ្ដាល​មកពីជំនន់ទឹកភ្លៀង​ ដូចជាការបង្កបង្កើនផល ផ្លូវថ្នល់ និងប្រព័​ន្ធធារាសាស្ត្រ ដើម្បីដាក់ចេញនូវវិធានការ និងផែនការ ជួសជុល និងស្ដារឡើង​វិញនៅពេលទឹ​កស្រកចុះទៅវិញ។
សូមបញ្ជាក់ថា សម្ភារ និងគ្រឿងឧបភោគបរិភោគដែលបានផ្ដល់ជូននាឱកាសនេះ រួមមាន សម្រាប់ស្នង​ការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងមួយ​អង្គភាព ទទួលបាន អង្ករ១០បាវ មី៥កេស កៅស៊ូតង់១០សាប៊ូ ១កេស ទឹកស៊ីអ៊ីវ៤កេស និងអំបិល១០កញ្ចប់ និងក្រុង ស្រុក ទាំង៨ ក្នុង១ក្រុង ស្រុក ទទួលបាន អង្ករ១០បាវ មី៤កេស កៅស៊ូតង់៥ សាប៊ូ ១កេស ទឹកស៊ីអ៊ីវ៤កេស និង អំបិល១០កញ្ចប់ និង​សំបក​បាវ ដែលក្រុងស្វាយរៀង ទទួលបានចំនួន១.៩០០សំបកបាវ ស្រុកស្វាយជ្រំ ស្រុករមាសហែក និងស្រុកចន្ទ្រា ក្នុង១ស្រុក ទទួលបាន ចំនួន៥០០សំបកបាវ និងក្រុងបាវិត​ ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងស្រុករំដួល ក្នុង១ក្រុង ស្រុក ទទួលបានចំនួន៤០០សំបកបាវផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
464 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
50254 នាក់
ខែនេះ :
284416 នាក់
3 ខែនេះ :
651365 នាក់
សរុប :
13948838 នាក់