កម្លាំងប៉ុស្តិ៍ព្រំដែនគោកវរសេនាតូច៩១១ ចុះត្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែន និង ការពារសន្តិសុខជូនប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ:ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែននានា និងការពារសន្តិសុខជូនប្រជាពលរដ្ឋផងនោះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍ព្រំដែនគោកព្រៃគប់ នៃវរសេនាតូច៩១១ ចំនួន០៧នាក់ ដឹកនាំដោយ
លោក វរសេនីយ៍ទោ ជា លាងហៃ មេបញ្ជាការរងទទួលទិស បានធ្វើការដើរល្បាតព្រំដែន ភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែននានា និងការពារសន្តិសុខជូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន កម្ពុជា -ថៃ៕