លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញជួបសំណេះសំណាល និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និងរដ្ឋបាលក្រុង/ស្រុកចំនួន៥ក្នុងខេត្តស្វាយរៀង
ខេត្តស្វាយរៀង:កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងមន្ត្រីរដ្ឋបាលខេត្ត ព្រមទាំងកងកម្លាំងទាំងបីប្រភេទ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង រដ្ឋបាលក្រុង/ស្រុកចំនួន៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
អំណោយដែលទទួលបានរួមមាន៖ ស្នងការនគរបាលខេត្តទទួលបាន៖អង្ករ ៥០បាវតូច,មី៥០កេស,ទឹកសុទ្ធ៣០ កេស និងទឹកដោះគោខាប់១០កេស។ ដោយឡែកអង្គភាពអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុង ១ អង្គភាពទទួលបាន៖អង្ករ២៥បាវតូច, មី២៥កេស,ទឹកសុទ្ធ៣០កេស និងទឹកដោះគោខាប់១០កេស និងរដ្ឋបាលក្រុងស្វាយរៀង បាវិត រំដួល ចន្ទ្រា និងស្វាយទាប ក្នុងមួយអង្គភាពទទួលបាន៖ អង្ករ១០បាវតូច,មី២០កេស,ទឹកសុទ្ធ ១០កេស និងទឹកដោះគោខាប់ ១០កេស៕