សាលាវិទ្យាល័យវឌ្ឍនវិទ្យាគន្ធា និងហូផប្រេន ក្រុងប៉ោយប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋមានជីវភាពខ្វះខាត រងគ្រោះដោយសារទឹកជំនន់ រស់នៅសង្កាត់និមិត្ត
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីទុកលំបាក់របស់ប្រជាពលរដ្ឋ នាយកសាលាទ្យាល័យវឌ្ឍនវិទ្យាគន្ធា និងហូផប្រេន ក្រុងប៉ោយប៉ែត និងលោកគ្រូ អ្នកគ្រូ បាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ចំនួន៩៦គ្រួសារ នៅចំណុចក្នុងបរិវេណវត្តសូរិយ៉ាចាស់ ស្ថិតនៅក្នុងភូមិសូរិយ៉ាចាស់ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះចៅអធិការវត្តសុខសាន្ត ហៅ(វត្តអូរខៃដន)ព្រះនាម ណយ ណេត និងព្រះចៅអធិការវត្តសូរិយ៉ាចាស់ ព្រះនាម ជិន រុំ ព្រមទាំងមន្ត្រីសង្ឃ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកចៅសង្កាត់ មេភូមិ និងប្រជាការពារភូមិផងដែរ។អំណោយដែលត្រូវផ្តល់ជូនមាន អង្ករ មី និងទឹកសុទ្ធ។
ក្នុងឱកាសនោះលោកនាយកសាលាបានមានប្រសាសន៍ថា អំណោយទាំងអស់នេះ ទោះជាមិនបានគ្រប់តម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុកលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ទន្ទឹមនោះដែរលោកចៅសង្កាត់និមិត្ត បានថ្លែងអគុណចំពោះម្ចាស់អំណោយ ដែលបានយកចិត្តទុកដាក់ និងមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត កំពុងជួបគ្រោះទឹកជំនន់នេះ។
ជាមួយគ្នានោះដែរ ព្រះចៅអធិការវត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់ចំពោះកូនតូចៗធ្លាក់ទឹក ត្រូវរក្សាបរិស្ថាន អនាម័យឲ្យបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគម៕