ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ទឹកស្ទឹង​សង្កែ​ហក់ឡើងជាថ្មី ​អាជ្ញា​ធរប្រកា​សឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រ​យ័ត្ន
Fri,23 October 2020 (Time 11:08 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 384នាក់)


ខេត្តបាត់ដំបង៖ទឹកស្ទឹងសង្កែ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ​ បានហក់​ឡើងយ៉ាង​គំហុកជា​លើក​ទី២ អាជ្ញាធរ​ខេត្ត​បាត់ដំបង ប្រកាសឲ្យប្រជាពលរដ្ឋនៅតាមបណ្តោយដងស្ទឹង ព្រែក និងអូរ បង្កើន​ការប្រុងប្រយ័ត្នខ្ព​ស់​ដើម្បីសុវត្ថិភាព។

ដោយសារស្ថាន​ភាពទឹកភ្លៀងចេះ​តែបន្តធ្លាក់ជា​បន្តបន្ទា​ប់នៅផ្នែកខាងលើ នៃតំបន់ព្រំដែន និង​ស្រុ​ក​សំឡូតចាប់​តាំងពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លង​ទៅបណ្តាល​អោយកម្ពស់ទឹកបា​នហក់ឡើង​ខ្ពស់រហូតពេញ​អាងស្តុកទឹកពហុបំណងសេកសក មន្ត្រីជំនាញ​បង្ខំចិត្ត​បើកទ្វារ​ទឹកទំ​លាក់ចូល​ស្ទឹងសង្កែ បង្កអោ​យកើតមានជំនន់នេះឡើង។ហើយជាមួយ​ហ្នឹងជំន​ន់នេះដែរ ​បើគិតត្រឹម​ម៉ោង​១២និង៥​០នាទីថ្ងៃទី២​៣នេះ នៅចំណុចគ​ល់ស្ពានថ្មសម្តេចតេជោ ហ៊ុន សែន ស្ថិតក្នុងក្រុង​បាត់ដំបង កម្ពស់​ទឹកបានហក់ឡើងខ្ពស់រ​ហូតទៅដល់១៣ម៉ែត្រ​៦០ហើយ ខណ:អាកា​សធាតុ​នៅក្នុងក្រុង​បាត់ដំបង នាពេលនេះព​ពកបានបិទបាំងផ្ទៃ​មេឃអោយស្រទុំផងដែរ។

ហើយជាមួយគ្នា​នេះ គេសង្កេតឃើញថ្នាក់ដឹកនាំមានស្នងកា​រនគរបាលខេត្ត ទីបញ្ជាការកងរា​ជអាវុធ​ហត្ថខេត្ត ទីបញ្ជាការយោធភូមិភាគទី៥ រួមនឹងកម្លាំងមន្ត្រីជំ​នាញផ្សេងទៀត​បានកំណត់​ឲ្យក្រុមប្រចាំ​បញ្ជាវេននី​មួយៗត្រូវមានវត្តមា​នទាំងអស់ ដើម្បីត្រៀម​អន្តរាគមន៍ ដោះស្រាយបញ្ហា​ជូនប្រជាពលរដ្ឋឲ្យ​បានរហ័សបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4275 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
52142 នាក់
ខែនេះ :
285834 នាក់
3 ខែនេះ :
652641 នាក់
សរុប :
13948014 នាក់