ឯកឧត្តម ដួងតារា បាននាំយកអំណោយរបស់សម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ
រាជធានីភ្នំពេញ៖ដោយមើលឃើញពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ជន់លិច ឯកឧត្តម ដួងតារា ជំនួយការផ្ទាល់សម្តេចតេជោបានយកអំណោយរបស់សម្ដេចអគ្គមហាបតីតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាឱកាសនោះឯកឧត្តម ដួងតារា បានមានប្រសាសន៍ថា ជានិច្ចជាការ សម្ដេចតេជោហ៊ុនសែនតែងតែនៅជិតជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច តែងតែយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិនិងជួយបងប្អូន ពេលជួបទុក្ខលំបាកផ្សេងៗ ហើយសម្ដេចមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ឯកាឡើយ។
ក្នុងនោះឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឱ្យសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីឱ្យប្រទេសកម្ពុជាយើងមានសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជាយើង។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ជន់លិច ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ ទឹកសុទ្ធវីតាលមួយកេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ មីមួយកេស ភេសជ្ជៈមួយដប ថវិកាចំនួន៥ម៉ឺនរៀល រួមនឹងថវិកាសមាគម សហគ្រិនចិនជាំង ស៊ូនៅកម្ពុជា ២០០០០រៀលទៀត សរុបទាំងអស់ថវិកា៧ម៉ឺនរៀលផងដែរ៕