ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយ​ ជូនប្រជាពលរដ្ឋ​រងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី
Wed,21 October 2020 (Time 08:12 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 430នាក់)


ខេត្តបន្តាយមានជ័យ៖ក្នុងឱកាសអញ្ជើញចុះ​ជួបសួរសុខទុក្ខ និងចែក​អំណោ​យជូនប្រជា​ពលរដ្ឋ​១ម៉ឺន​គ្រួសា​រ(ទី​តាំង​ទីមួយ​៥ពាន់គ្រួសារ និងគោលដៅទីពីរ៥ពាន់គ្រួសារ) នៅ​ខេត្តបន្ទា​យមានជ័យ
នៅព្រឹក​ថ្ងៃទី២១ ខែតុលា ​ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករ​ដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេល​ទិញ​ត្រូវ​បានគេវាយ​ប្រហារនោះ តែពេលនេះកំពុ​ងតែបម្រើស​កម្មភាពដ៏សំ​ខាន់ក្នុងកា​រអន្តរាគន៍​ជួយដល់ប​ងប្អូ​នប្រជាលរដ្ឋដែលរងគ្រោះទឹកជំនន់នេះ ដែល​វាមិនដូចអ្វីដែ​លគេបា​នលើកឡើងថា ទិញ​ ដើម្បី​ធ្វើ​សង្គ្រាម ឬដើម្បី​សម្លាប់ប្រជាជននោះទេ។

ក្នុងឱកាសនោះសម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាក​សួរសុខទុក្ខពីព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែល​រងគ្រោះដោយទឹកជំនន់នេះ។និងក៏សូមចូលរួម​នូវមរណ​ទុក្ខចំពោះ​គ្រួសារ​ដែលបានបាត់បង់ជីវិត ក្នុងពេលមានគ្រោះទឹកជំ​នន់នេះផងដែរ។

សម្តេចតេជោបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្ត​ដែល​រងគ្រោះធ្ងន់ជាងគេ និងយូរ​ជាងគេ ដែលចាំ​បាច់ត្រូវផ្តល់​អទិភាពសង្រ្គោះផង និងស្តារ​ឡើង​វិញ​ក្រោយទឹកជំនន់ផង។

ក្នុងនោះសម្តេចតេជោ ក៏សូមថ្លែង​អគុណចំ​ពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជា​ថវិកាក្តីជា​សម្ភារៈស្បៀង​អាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់​ក្រោមជាតិក្នុង​ការចុះចែកផ្ទាល់​ដល់ប្រជា​ពលរដ្ឋដែលរងគ្រោះ ព្រមទាំង​ក៏បានកោ​តសរសើ​រចំពោះ​ស្ថាបន័ថ្នាក់​ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក​ងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជ​នទាំងអស់​ដែលបានចូ​លរួមជួ​យសង្រ្គោះ​ប្រជាពលរដ្ឋនៅ​តំបន់​រងគ្រោះដែល​នេះ ដែល​បានបង្ហា​ញនូវកម្លាំង​សាមគ្គីភា​ពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។

សម្តេចតេជោ សូមអោយអាជ្ញាធ​រទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិ​សេ​ស​ត្រូវបន្តដើរល្បាតមើ​លបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមា​នបងប្អូន​ប្រជាពលរដ្ឋ​នៅជាប់តាផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យ​ការពា​រសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែង​មាន​ចោរចូ​លលួចរប​ស់របរគាត់ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំ​ងអស់ត្រូវ​យោគ​យល់ ចំពោះអ្នកដែ​លមា​នការលិ​ចលង់ ដែលត្រូវជំពា​ក់លុយ ធនាគារ ឬមីក្រូហិ​រញ្ញវត្ថុ ត្រូវមានការ អធ្យាស្រ័យ ដូចជាការពន្យា ឬបន្ថយការប្រាក់ជាដើម ជាពិសេ​សកុំអោយ​មានការរឹប​អូសទ្រព្យសម្បត្តិ ក្នុងអំឡុង​ពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។

ចំពោះអំណោយដែលផ្តល់​ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ ក្នុងមួយ​គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១​ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១) និងថវិកា៥ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5182 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
46167 នាក់
ខែនេះ :
246891 នាក់
3 ខែនេះ :
683903 នាក់
សរុប :
15517835 នាក់