ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២០ របស់បញ្ជាការដ្ឋានតំបន់សឹករងកំពត
ខេត្តកំពត៖លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធាប្រចាំឆ្នាំ២០២០ របស់បញ្ជាការដ្ឋានតំបន់សឹករងកំពត។
ពិធីនេះដែលក៏មានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ លោកស្នងការរងនគរបាល លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង លោក-លោកស្រី និងសិក្ខាកាមទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត សរុបចំនួន៨៨នាក់។
នាឱកាសនោះលោកសេង សិរីបុត្រ បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់បង្កើនសមត្ថភាព គោរពវិន័យ មានសីលធម៌ល្អ ឯកភាពគ្នាខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រ នឹងត្រូវសហការផ្ទៃក្នុងរបស់អង្គភាព ជាពិសេសត្រូវប្រកាន់ភ្ជាប់នៅតួនាទីភារកិច្ចរបស់ខ្លួន ជាកងយោធពលខេមរភូមិន្ទ មានតួនាទីការពារបូរណភាពទឹកដី និងការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ដោយត្រូវរក្សាការពារឪ្យបានដាច់ខាតនូវកត្តាសុខសន្តិភាព៕