ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោកឧកញ៉ា ដួង ឆាយ ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៦៥០គ្រួសារ នៅស្រុកកណ្តាលស្ទឹង
ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកអំណោយរបស់លោកឧកញ៉ា ដួង ឆាយ និងភរិយា ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៦៥០គ្រួសារ រស់នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង។
ដែលពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវន្ត ហៅវត្ត គល់ទទឹង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល និងលោកជំទាវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត ព្រមទាំង លោកឧកញ៉ា ដួង ឆាយ និងភរិយា និងសហការី ផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និង សូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឲ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា៕