ផ្ទះប្រជាពលរដ្ឋចំនួន៤.២៣៦គ្រួសារ ក្នុង៦ឃុំ នៅក្នុងស្រុកថ្មពួក រងការលិចលុងដោយសារទឹកជំនន់ហូរពីប្រទេសថៃ
ខេត្តបន្ទាយមានជ័យ៖យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយលិចលុងមានចំនួន៦ឃុំ ក្នុងនោះមានឃុំថ្មពួក គោករមៀត បន្ទាយឆ្មារ គំរូ គោកកឋិន ឃុំភូមិថ្មីមានចំនួន៤.២៣៦គ្រួសារ មនុស្សរាយមានចំនួន១១.៧៥៦នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ៥.២២៩ហិចតា ដំឡូង៧.៥០២ហិចតា ដំណាំរួមផ្សំ២១ហិចតា សាសារៀន២៦កន្លែង វត្ត៨វត្ត ទឹកហូរកាត់ផ្លូវចំនួន១១៣កន្លែងមានប្រវែង៧១.៧៦២ ដាច់ទំនប់និងអាង ៥កន្លែង មានប្រវែង១.៣៧៣ម៉ែត្រ បាត់មនុស្សម្នាក់ប្រុស។
ប្រជាពលរដ្ឋរងគ្រោះដោយលិចផ្ទះមានចំនួន៤.២៣៦គ្រួសារ មនុស្សរាយមានចំនួន១១.៧៥៦នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ៥.២២៩ហិចតា ដំឡូង៧.៥០២ហិចតា ដំណាំរួមផ្សំ២១ហិចតា សាសារៀន២៦កន្លែង វត្ត៨វត្ត ទឹកហូរកាត់ផ្លូវចំនួន១១៣កន្លែងមានប្រវែង៧១.៧៦២ ដាច់ទំនប់និងអាង ៥កន្លែង មានប្រវែង១.៣៧៣ម៉ែត្រ បាត់មនុស្សម្នាក់ប្រុស។
តាមការអាងរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យនិងជាក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ពីច្រកតំបន់ព្រំដែនបឹងត្រួន ឃុំគោករមៀត ស្រុកថ្មពួក ផ្លូវជាតិលេខ៥៨និងផ្លូវខេត្តលេខ២៥៦៣ ភ្ជាប់ទៅច្រកព្រំដែនតំបន់បឹងត្រកួន តាប្រាយ៉ា របសថៃត្រូវជំនន់ទឹកភ្លៀងហូរកាត់ប្រវែងជាង៤០ម៉ែត្រ កាលពីរសៀល ថ្ងៃទី១៧ ខែតុលា ប៉ុន្តែមកទល់ព្រឹកថ្ងៃទី១៨ ខែតុលា ជំនន់ទឹកភ្លៀង ហើយ២ថ្ងៃបន្ទាប់ ក៏បានស្រកវិញដែរ។ច្រកតំបន់របៀង ជាច្រើនទៀត នៅបណ្តោយព្រំដែនកម្ពុជា ថៃ ប្រវែងជាង១៥៤,៥គីឡូម៉ែត្រ ច្រកខ្លះក៏លិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងនេះ តែចំណុចខ្លះបានស្រកវិញផងដែរ ។ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកថ្មពួក កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកំលាំងនគរបាលជាច្រើននាក់ បានចុះទៅដល់ មូលដ្ឋានស្រុកថ្មពួកកងកម្លាំងពាក់ព័ន្ធ ធ្វើការពិនិត្យតាមដានពីស្ថានភាពទឹកយ៉ាងយកចិត្តទុកដាក់ ដែលអាចជន់លិចលង់ លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណះជួយសង្រ្គោះ ឲ្យបានទាន់ពេល៕