ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលអំណោយ ពីសប្បុរសជនក្នុងការងារមនុស្សធម៌ សម្រាប់ជួយជនគ្រួសាររងគ្រោះ ដោយសារទឹកជំនន់
ខេត្តបាត់ដំបង៖កាលពីព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយជាអង្ករចំនួន២តោន ពីលោក ខែម រស្មី ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនឌូវី អ៊ីនធើណេសិនណល សម្រាប់ជួយជនគ្រួសាររងគ្រោះ ដោយសារគ្រោះទឹកជំនន់។
នាឱកាសនោះឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកា ជាអង្ករ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្ស ដើម្បីជួយដល់ជនរងគ្រោះ ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបង ជាការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ៕