ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត
Fri,16 October 2020 (Time 11:00 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 460នាក់)


ខេត្តកំពត៖នៅព្រឹក​ថ្ងៃសុក្រ​១៤​រោច​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​១៦ ខែតុលា​ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តម​ ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា​ នៅក្នុងភូមិសាស្រ្តខេត្តកំពត ភ្លៀងបន្តធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះដូចបណ្ដារាជធានី​ ខេត្ត​ ជាពិសេសខេត្តជាប់តំបន់មាត់សមុទ្រផងដែរ។ ប៉ុន្តែតាមការសង្កេតជាក់ស្ដែង​ និងរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានក្រុង​ ស្រុក ពុំមានជំនន់ទឹកភ្លៀងធ្វើឱ្យមានផលប៉ះពាល់ឬរងគ្រោះដោយគ្រោះមហន្តរាយអ្វីឡើយ។ នៅតាមដងព្រែកកំពត និងនៅទំនប់វ៉ារីអគ្គិសនីកំចាយ ក៏ពុំមានអ្វីគួរឲ្យព្រួយបារម្ភ នោះដែរ។

ឯកឧត្តម​ បានបញ្ជាក់បន្ថែមថា នៅពេលនេះ រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងករណីហេតុការណ៍គ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើង។

ចំពោះបញ្ហានេះឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយចូលរួមសហការគ្នា ឲ្យបានសស្រាក់សស្រាំនៅចំពោះមុខហេតុការណ៍កើតឡើងដោយចៃដន្យ យើងមិនត្រូវធ្វេសប្រហែសឬមើលស្រាលចំពោះបញ្ហាទឹកជំនន់នេះបានឡើយ។ ពិសេសអាជ្ញាធរក្រុង​ ស្រុក ត្រូវមានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ត្រៀមលក្ខណៈគ្រប់មធ្យោបាយ ទាំងទូក និងទីទួលសុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យដើម្បីទុកជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋនៅពេលជួបហេតុការណ៍ គ្រោះមហន្តរាយដែលអាចកើតមានឡើងដោយជំនន់ទឹកភ្លៀង គឺយើងមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់ដោយយើងមិនបានយកចិត្តទុកដាក់ជួយនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7727 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
48712 នាក់
ខែនេះ :
249436 នាក់
3 ខែនេះ :
686448 នាក់
សរុប :
15520380 នាក់