ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តផ្សេងៗ ដោយសារទឹកជនលិច
ខេត្តបន្ទាយមានជ័យ៖ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមានចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្ត ដោយយកទៅដាក់នៅបណ្តាពន្ធនាគាខេត្តផ្សេងៗ ដោយសារទឹកលិចពន្ធនាគារជិតកន្លះម៉ែត្រហើយ កាលពីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
ក្នុងនោះមានអ្នកចូលរួមការពារអ្នកជាប់ឃុំ សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ លោកប្រធានតុលាការខេត្ត និងព្រះរាជអាជ្ញាខេត្ត កំលាំងទាំង៣អង្គភាពមានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ .ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងយោធា ជាច្រើនរយនាក់។
លោក អ៊ុង សុីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា អ្នកទោសដែលជាប់ឃុំឃាំងមានចំនួន១.៦០០នាក់ ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យយកទៅដាក់ពន្ធនាគារខេត្តផ្សេងៗ ក្នុងនោះមានខេត្តសៀមរាប ប៉ៃលិន និងឧត្តរមានជ័យ បណ្ដោះអាសន្នសិន ព្រោះទឹកលិចក្នុងពន្ធនាគារជិតកន្លះម៉ែត្រហើយ រហូតមកដល់ម៉ោងនេះដោយសារស្ថានភាពទឹកជំនន់ជន់ធ្លាក់មកពីប្រទេសថៃ និងជំនន់ទឹកភ្លៀងលិចដល់អគារឃុំឃាំងអ្នកទោសទាំងអស់ផងដែ។
ពន្ធនាគារខេត្តបន្ទាយមានជ័យនៅទីរួមខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណជាប់ នឹងមាត់ស្ទឹងសិរីសោភ័ណ រហូតដល់សព្វថ្ងៃពន្ធនាគារនេះលិចទឹកជំនន់ចំនួន៣ដងមកហើយទាំងលើកនេះផងដែរលិច២ដងកន្លងមកក៏ជម្លៀសអ្នកទោសយកដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗដូចលើកនេះដែរ។
លោក អ៊ុង សុីផាន បញ្ជាក់ឲ្យដឹងទៀតថា អ្នកទោសទាំង១.៦០០នាក់ដឹក២លើកក្នុង១លើកមានរថយន្ត២០គ្រឿង ក្រោយពីទឹកជំនន់ស្រកអស់អ្នកទោសទាំងអស់ត្រូវបញ្ជូនត្រឡប់មកដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញ។
លោក អ៊ុង សុីផាន បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកទោសទាំងអស់ត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១រហូតដល់ថ្នាក់ទី៨។ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ធយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។
ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញពីពន្ធនាគារវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕