ឪពុកបង្កើត ចាប់រំលោភកូនស្រីអាយុ២០ឆ្នាំ បានសម្រេច២ដង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ
ខេត្តក្រចេះ៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ឈុន តឿន ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវជាម្តាយនារីរងគ្រោះថា ឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) បានចាប់រំលោភសេពសន្ថវ: ទៅលើកូនស្រីបង្កើត របស់ខ្លួនឈ្មោះ ម ព ជ រ ភេទស្រី អាយុ២០ឆ្នាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរ បានចុះទៅឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។
បើតាមការឆ្លើយបំភ្លឺពីជនរងគ្រោះថា៖លើកទី១-នៅខែកក្កដា ឆ្នាំ២០២០ មិនចាំថ្ងៃវេលាម៉ោង ៣និង០០នាទីរសៀល (ជនរងគ្រោះ)កំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង ឱពុកបង្កើត របស់ខ្លួនឈ្មោះ ណៃ ចន្ថា បានឡើងមកចាប់ខ្ទប់មាត់និងគំរាមថា បើស្រែកអាញនិងសម្លាប់ចោល ពេលនោះឈ្មោះ ណៃ ចន្ថា បានសំរាតខោ អាវ រួចចាប់រំលោភលើជនរងគ្រោះបានសម្រេច០១ដង។
លើកទី២-នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីរសៀលជនរងគ្រោះ កំពុងបញ្ចូលភ្លើងទូរស័ព្ទក្នុងបន្ទប់លើផ្ទះ ស្រាប់តែឈ្មោះ ណៃ ចន្ថា (ជាឪពុកបង្កើត) បានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់ ហើយគំរាមថា បើស្រែកឲ្យគេដឹងអាញនិងសម្លាប់ចោល បន្ទាប់មកក៏ចាប់សំរាតខោ អាវ រួចចាប់រំលោភបានសម្រេច០១ដងទៀត។
បច្ចុប្បន្នកម្លាំងជំនាញស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃ ចន្ថា បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕