ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កូនប្រុស ​និងម្តាយ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារជួប​គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររ​ថយន្តធុនធំ និងអ្នកជិះម៉ូតូឌុបគ្នា
Wed,14 October 2020 (Time 02:30 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 365នាក់)


ខេត្តពោធិ៍សាត់៖ដោយសារជួប​ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើក​បររ​ថយន្តធុនធំ និង​អ្នក​ជិះម៉ូតូឌុបគ្នា​ បណ្តាល​ឲ្យ​អ្នកជិះម៉ូតូពីនាក់ទាំងម្តាយនិងកូនប្រុសស្លាប់បាត់បង់ជីវិត យ៉ាងអា​ណោចអាធ័ម កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅលើកំ​ណាត់ផ្លូវលំក្រាល​ក្រួសក្រហម​មាត់ប្រ​ឡាយ ស្ថិតនៅ​ភូមិប៊ួ​ស្រង៉ែ ឃុំត្រពាំងជង ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

ប្រភពព័ត៌មានកន្លែងកើត​ហេតុ បាន​ឲ្យដឹង​ថា មុនកើតហេតុគេឃើញម្ចាស់រថយន្តម៉ាក ហ៊ីយ៉ាន់​ដាយ ណ័ពស ពាក់ស្លាកលេខ ពោធិសាត់ 3A 1373 ​បានប្រាប់​សមត្ថកិច្ចនគរបា​លស្រុកបាកានថា អ្នក​ស៊ីឈ្នួលបើកប​ររបស់ខ្លួនឈ្មោះ ធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំ​នៅភូមិ​ស្ទឹងកុំត ឃុំ.ស្រុកកើតហេតុ។

ម្ចាស់រថយន្តបង្ក​ហេតុបន្តប្រាប់​សមត្ថកិច្ចន​គរបាលទៀតថា រថយន្តបាន​ធ្វើដំណើរក្នុង​ទិសដៅពី​ជើង​ឆ្ពោះ​ទៅទិសខាងត្បូង លុះទៅដល់ក​ន្លែងកើតហេតុ បានរួច​រយែ​ថយក្រោយ បណ្ដាលឲ្យ​កិនអ្នក​ជិះ​ម៉ូតូកំពុង​ធ្វើដំណើរមកពីក្រោយ​ស្របគ្នា(ជើង ត្បូង) បណ្ដាល​​​​​​​​​​​​​​​​​​​​​​​​ឲ្យស្លាប់ម្ដាយ និងកូនប្រុស​យ៉ាង​សង្វេគ​បែបនេះតែម្ដង​។

ជនរងគ្រោះស្រី្តជា​ម្ដាយបើក​បរម៉ូតូឈ្មោះ ឌី សុខឡឹក អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូ​មិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ជាមួយគ្នាតៃកុង បើកប​ររថយន្តបង្កស្លាប់​នៅកន្លែងកើត​ហេតុ បានឌុកូនប្រុស​ឈ្មោះមួង ចាន់រ៉ា អាយុ១០​ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។ករណីគ្រោះថ្នាក់​ចរាចរណ៍ដ៏​ម​ហារន្ធត់នេះ សពម្តាយនិងកូនប្រុសស​មត្ថកិច្ចនគរបាល ធ្វើកំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​។ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត សមត្ថកិច្ចនគរ​បាលយក​ទៅរក្សាទុក ចំពោះតៃកុ​ងបើកបររថយន្តបង្កគេចបាត់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1490 នាក់
ម្សិលមិញ :
28399 នាក់
សប្តាហ៍នេះ :
52527 នាក់
ខែនេះ :
281978 នាក់
3 ខែនេះ :
651637 នាក់
សរុប :
13928473 នាក់