ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយឯកឧត្តមអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន៣២នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងទិសទី១ យោធភូមិភាគទី៥ កម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងនគរបាលខេត្ត នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២០៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកហូរធ្លាក់មកពីប្រទេសថៃ ស្ថិតនៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋចំនួន២០៥គ្រួសារ នៅស្រុកមង្គលបូរី ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់នោះក្នុង០១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម,ត្រីខ១២កំប៉ុង ទឹកសុទ្ធ០៥យួរ ថ្នាំបាញ់មូស០២កំប៉ុង មី០១កេសផងដែរ៕