លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ៊ី លីត ខាប់ ឆ្នាំ២០២០
ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី១១ ខែតុលា ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អ៊ីលីត ខាប់ ឆ្នាំ២០២០។
ពិធីនេះបានប្រព្រឹត្តទៅនៅតារាងបាល់ទាត់សប្បនិមិត្ត (អ៊ីលីតស្ពតក្លឹប) ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្ត លោក លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក បួយ ម៉េង តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស.ស.យ.ក ខេត្ត លោក ហួត គង់ ម្ចាស់សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់ក្រុមហ៊ុនសំណង់ហាក់ហុក។
បើតាមរបាយការណ៍របស់លោក លឹម គឹមហាក់ គណ:កម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នេះ គឺចាប់ផ្ដើមដំណើការតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានរយ:ពេល៧៩ថ្ងៃហើយ។
នាឱកាលនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ បានបញ្ជាក់ឱ្យដឹងថា តាមរយ:លទ្ធផលនៃការប្រកួត យើងរកឃើញក្រុមកីឡាដែលមានសមត្ថភាពដណ្ដើមបានពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំណោម១៨ក្រុមផងដែរ។ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកាបានឧបត្ថម្ភ ជាថវិកាចំនួន៣៩០០០០០រៀល (បីលានប្រាំបួនសែនរៀល) ដល់គណ:កម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ពិធីករ និងក្រុមកីឡាទទួលបានចំណាត់ លេខ១ លេខ២ លេខ៣ ដើម្បីជាការលើកទឹកចិត្តផងដែរ៕