អគារសំណាកប្រាសាទកំពូលបី ( ប្រាសាទឋានសួគ៍ ) ត្រូវបានថ្នាក់លើចេញលិខិតឲ្យរុះរើចោលហើយបន្ទាប់ពីពិនិត្យឃើញថា....
ខេត្តបន្ទាយមានជ័យ៖ អគារសំណាកប្រសាទកំពូលបី(ប្រាសាទឋានសួគ៍)លើអតីតៈទីតាំងរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលកន្លងមកផ្តួចផ្តើមកសាងឡើងដោយលោក សាន ស៊ានហូ អតីតៈអភិបាលក្រុងប៉ោយប៉ែត អស់ប្រាក់ជាង៣០ម៉ឺនដុល្លានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ គេឃើញចាប់ផ្តើមរុះរើកម្ទេចវិញក្រោយមានចំណារពីក្រសួងមហាផ្ទៃកាលពីចុងខែកក្កដា។
គួរបញ្ជាក់ផងដែរថាអគារសំណាកប្រាសាទកំពីលបី (ប្រាសាទឋានសួគ៍) នេះមានទំហំអង្កត់ផ្ចិត៤០ម៉ែត្រហើយក្នុងគម្រោង និង មានកំពស់រហូត៣៦ម៉ែត្រ កាសាងសង់អគារសំណាកប្រាសាទកំពូលបី(ប្រាសាទសួគ៍) នេះមានកាចាក់ឡាយតាមអេក្រង់ទូរទស្សដ៍ធំរបស់កាស៊ីណូ២កន្លែងនៅចំណុចរង្វង់មូល និង លើដងផ្លូវច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងយប់ថ្ងៃជាច្រើនខែផងដែរ។
ទីបំផុតអគារសំណាកប្រាសាទកំពូលបីនេះត្រូវបានថ្នាក់លើចេញលិខិតមករដ្ឋបាលខេត្តឲ្យបញ្ឈប់កាសាងសង់ និង ឲ្យវ៉ៃកំទេចចោលបន្ទាប់ពីពិនិត្យឃើញថាកាសាងសង់អគារស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានរូបប្រាសាទកំពូលបី និង មានរចនាបទជាខ្មែររួចហើយ។ម្យ៉ាងវិញទៀតកាសាងសង់នេះ និង មានផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិ នៃ រនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និង កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករវៀងព្រះរាជាណាចក្រកម្ពុជា និង ថៃ យោងតាមចំណារបស់ក្រសួងមហាផ្ទៃក្រោយរុះរើអាជ្ញាធរ និងរៀបចំជាសួនច្បារដើម្បីកែលម្អសោភ័ណភាពចំណុចនេះឡើងវិញ។
ទោះជាយ៉ាងណាពិធីក្រុងពិលីបុកគ្រិៈសាងសង់ដំបូង និង ពិធីបួងសួងសុំរុះរើវិញថ្ងៃនេះខុសគ្នាដូចមេឃ និង ដីព្រោះក្នុងពិធីក្រុងពិលីមានអ្នកតូចអ្នកធំចូលរួមគគ្រឹកគគ្រេងឯពិធីបួងសួងសុំរុះរើវិញបែជាឃើញមានតែព្រះសង្ឃ និង អាចារ្យ.ក្រុមជាងហើយគ្មានវត្តមានអ្នកធំចូលរួមបន្តិចទាល់តែសោះ៕