បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ និងឃាត់ខ្លួនជនស្ស័យបានចំនួន២នាក់ នៅក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគីរី៖ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ និងការដឹកនាំសម្របសម្រួលដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ទ្រង់ទ្រាយធំ ដោយដកហូតបានថ្នាំញៀនជាង២០កញ្ចប់។
ការចុះប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៨ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។បច្ចុប្បន្នស្នាក់នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
២.ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ស្រុកកំណើតភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន៖សង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន២២កញ្ចប់ (៦កញ្ចប់ធំ,៧កញ្ចប់ធំល្មម,៩ កញ្ចប់តូច )មិនទាន់ថ្លឹង។
ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបានរួមមាន៖អាវុធចំនួន១ដើម ម៉ាក់G19 AUSTRIA WET 5168 ផលិតនៅប្រទេសTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ ),ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាកOPPO ១គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង),ដែកកេះចំនួន៨,កាបូបចំនួន២,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន២សន្លឹក,បណ្ណ័សំគាល់យាន្តយន្តចំនួន១សន្លឹក,ដបសម្រាប់ជក់ថ្នាំញៀនចំនួន៣
,៨កែវសម្រាប់ជក់ថ្នាំញៀនចំនួន៦,ថង់សម្រាប់វេចខ្ចប់និងទុយោមួយចំនួនធំ,ប្រាក់រៀលចំនួន១៣៩,៥០០រៀល,ម៉ូតូចំនួន២គ្រឿង(ម៉ាក KTM DUKE 200 ១គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១គ្រឿងគ្មានស្លាកលេខ)។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបាយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕