កម្លាំងនគរបាលជំនាញ ចុះបង្ក្រាបទីតាំងលក់ឡេចំនួន២តូប គ្មានស្លាកយីហោ ក្នុងផ្សារទួលគោក
រាជធានីភ្នំពេញ៖គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌទួលគោក ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលក់ឡេចំនួន២តូប គ្មានស្លាកយីហោ ក្នុងផ្សារទួលគោក។
ប្រតិបត្ដិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ចុះបង្រ្កាបទីតាំងស្ថិតនៅតូប ក្នុងផ្សារទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែករកឃើញប្រភេទឡេ ជាច្រើនមុខ នៅក្នុងទីតាំងលក់ និងពុំទាន់ដឹងថាមានឬគ្មានច្បាប់ធ្វើអាជីវកម្ម និងបណ្ណប៉ាតង់ នៅឡើយទេ។
បញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឆែកបាន១តូបហើយ និង១តូបទៀតម្ចាស់ទីតាំងបិតចាក់សោរនៅខាងក្នុងរងចាំគណៈកម្មការចម្រុះបន្តនីតិវិធី៕