ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំ​ពៅ២ ឃាត់ខ្លួន​ពាក់ពន្ធ័​ករណីជួញដូរ និងប្រើប្រាស់​គ្រឿងញៀន
Sat,10 October 2020 (Time 11:40 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 395នាក់)


រាជធានីភ្នំពេញ៖កម្លាំងនគរបា​លប៉ុស្តិ៍ច្បារអំពៅ២ នា​វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២​០ បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជន​សង្ស័យបានចំនួន២នាក់ នៅ​ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅក្នុងភូមិដើមចាន់ សង្កាត់ច្បា​រអំពៅ២ ខណ្ឌច្បា​រអំពៅ រាជធានី​ភ្នំពេញ​ពាក់ពន្ធ័ទៅនឹង​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បា​ប់នូវសារធាតុញៀន។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ប៊ុន ណារ៉ែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ ពៅ ខ្មៅ ហៅ រី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ ស​ង្កាត់​ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានមានម្សៅក្រាម​ពណ៌សថ្លា១កញ្ចប់ថង់ធំល្មម។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២នាក់ កំពុង​ឃាត់ខ្លួន ​នៅអធិការដ្ឋាននគរ​បាល ​ខណ្ឌច្បារអំពៅ ដើម្បីកសា​ងសំណុំរឿ​ងចាត់ការតា​មនិ​តិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1780 នាក់
ម្សិលមិញ :
28399 នាក់
សប្តាហ៍នេះ :
52817 នាក់
ខែនេះ :
282268 នាក់
3 ខែនេះ :
651927 នាក់
សរុប :
13928763 នាក់