ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពិធីចុះហត្ថលេខា លើអនុស្សរណៈ ស្ដីពី កិច្ចព្រមព្រៀង វិនិយោគសាងសង់ លំនៅឋានតំលៃសមរម្យ របស់ក្រុមហ៊ុន សុខា រ៉េស៊ីដេន សានកូ....
Sun,08 September 2019 (Time 10:22 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 820នាក់)


(ក្រុងប៉ោយប៉ែត)

ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងក្រុមហ៊ុន សុខា រ៉េស៊ីដេន សានកូ ,ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពី កិច្ចព្រមព្រៀងវិនិយោគសាងសង់លំនៅឋានតំលៃសមរម្យ សុខារ៉េស៊ីដេន សានកូ រវាងក្រុមហ៊ុន អឹម អ សុខារ៉េស៊ីដេនគ្រុប និងក្រុមហ៊ុន ខេ អេស ៤២ អ៊ីធឺណេសិនណល ។ ក្នុងពិធីនោះដោយមានការចូលរួម ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តំណាងឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរ រូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឈាន សុខា ប្រធានក្រុមប្រឹក្សាភិបាល chairman.លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភៀវជាតិ អន្តរជាតិ បានចូលរួមជាង២០០នាក់ផងដែរ ។ ជាកិច្ចចាប់ផ្តើម លោក ឈានសុខា បានមានប្រសាសន៍ថា ក្រុមហ៊ុនសុខារ៉េស៊ីដេន សានកូមានគំរោងអភិវឌ្ឍន៍លំនៅឋានក្នុងតំលៃសមរម្យ ដោយទទួលបាន សិទ្ធិអនុញ្ញាតអភិវឌ្ឍន៍ សាងសង់លំនៅឋានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា:គំរោងអភិវឌ្ឍន៍សងសង់លំនៅឋានរបស់ក្រុមហ៊ុនលោក ចែកចេញជាច្រើនផ្នែកមាន សាងសង់ផ្សារ ខុនដូរ ដែលមានកំពស់១៩ជាន់ ,វិឡាភ្លោះ ៦,៦ម៉ែត្រគុណ,និង៩ម៉ែត្រ វិឡាលីងហៅស៍ ៥,២ម៉ែត្រគុណនិង១០,៥ម៉ែត្រ ផ្ទះអាជីវកម្ម ៤,២ម៉ែត្រគុណនិង១៦ម៉ែត្រ លំនៅឋានប្រណិត ៤,២គុណនិង១៤ម៉ែត្រ លំនៅឋានប្រណិត៤,២ម៉ែត្រគុណនិង១២ម៉ែត្រ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា: លំនៅឋានប្រណិតទាំងអស់នោះ ក្រោយពីសាងសង់រួចក្នុង១ល្វេងមានតំលៃ៣៩,៧៤៩ដុល្លា ការសាងសង់មានរយះពេល៥ឆ្នាំ ផ្ទះល្វេងជិត៧០០ខ្នងសាងសង់២ឆ្នាំឲ្យរួច លើយ៣ឆ្នាំទៀតសំរាប់សាងសង់ ផ្សារ និងខុនដូ .និងផ្សេងៗទៀត ។ ក្នុងការសាងសង់នោះមានវិស្វករ .មកពី៣ប្រទេស .មានខ្មែរ ,ចិន, និងថៃ ,សាងសង់តាមស្តង់ដា ។ ក្នុងនោះ ឯកឧត្តម អ៊ុំរាត្រី បានមានប្រសាសន៍ថា: ក្នុងនាម ឯកឧត្តម ជាអភិបាលខេត្ត ឯកឧត្តម មានសេចក្តីសប្បាយចិត្តខ្លាំងណាស់ដោយបានឃើញនៅទីក្រុងប៉ោយប៉ែត បានធ្វើការអភិវឌ្ឍន៍ លំនៅដ្ឋាន តំលៃសមរម្យរបស់ ក្រុមហ៊ុនសុខារ៉េស៊ីដេនសានកូ ,ក្នុងតំបន់សេដ្ឋកិច្ច ពិសេស សានកូផ្ទៃដី១៥ហិចតា,ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយ ,សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀត ថាក្រុមហ៊ុនសុខា រ៉េស៊ីដេន សានកូ .សាងសង់លំនៅដ្ឋាន លក់ក្នុងតំលៃសមរម្យជូនប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមក្នុងតំលៃជាង.២០,០០០ដុល្លា ដោយបង់រំលោះ.សុទ្ធ ក្នុងរយះពេល២០ឆ្នាំហើយការប្រាក់០,៧០ភាគរយ,ក្នុង១ខែ,គំរោងសាងសង់នេះចំណាយទឹកប្រាក់អស់ជាង១៥១លានដុល្លា។ ក្នុងនោះឯកឧត្តម លាង មុនីរិទ្ធ បានមានប្រសាសន៍ធ្វើការកោតសរសើរដល់ក្រុមហ៊ុនសាងសង់លំនៅដ្ឋានតំលៃសមរម្យរបស់ក្រុមហ៊ុនសុខារ៉េ ស៊ីដេន សានកូ ,បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈធ្វើការវិនិយោគសាងសង់ជាមួយក្រុមហ៊ុនដៃគូដែលមាន បទពិសោធន៍ និងបច្ចេកទេស សាងសង់គ្រប់គ្រាន់តាមបែបស្តង់ដាជាតិ អន្តរជាតិ ដើម្បីទំនុកចិត្តរបស់អតិថិជនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12567 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53552 នាក់
ខែនេះ :
254276 នាក់
3 ខែនេះ :
691288 នាក់
សរុប :
15525220 នាក់