លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងបានអញ្ជើញ ចូលរួមជាអធិបតី ក្នុងពិធីចែកអំណោយជូនដល់ពលរដ្ធក្រីក្រស់នៅក្នុងភូមិ.........
(ក្រុងប៉ោយប៉ែត)
នៅព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកសក្ត័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩
លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកអំណោយ និងមានអ្នកអមដំណើរដោយលោក លោកស្រីជាអភិបាលរងក្រុងលោក ញឹម ផឿង នាយករដ្ឋបាលក្រុង រីឯលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក វ៉ាជឹមណារ៉េត ចៅសង្កាត់រងទី១និងក្រុមប្រឹក្សាសង្កាត់ជំនួយការសង្កាត់ប៉ោយប៉ែតលោក លោកស្រីមេភូមិអនុភូមិនិងប្រជាការពារភូមិ ចូលរួមកម្មវិធីចែកអំណោយនេះផងដែរ។ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅក្នុងវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាមហៅថាវត្តព្រៃព្រិចដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១៥០គ្រួសារនិងមានសប្បុរសជនចូលរួមមាន ១ព្រះមុនីសីលសោភណ័ សយ ចាន់ថន ព្រះរាជាគណះថ្នាក់កិត្តិយសទីប្រឹក្សាព្រះមេគុណខេត្តបន្ទាយមានជយ័និងចៅអធិការវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាមនិងគណះកម្មការអាចារ្យវត្ត ២ ឯកឧត្តម តុប យ៉ាឌីនិងលោកជំទាវ និងសប្បុរសជនជាច្រើននាក់ទៀត ។ ដែលបានចូលរួមសរុបចំនួន១៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ១ អង្ករ ១០kg ២ ទឹកសុទ្ធ១យួរ ៣ មី១កេះតូច ៤ ត្រី ខ៤កំប៉ុងតូច ៥ ទឹក ត្រី១ដប ៦ ទឹកក្រូច១ដបធំ ៧ តែ៤កញ្ចប់
៨ ថវិកា៣០០០០រៀល (៣មុឺនរៀល) ស្ថិតនៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័ ៕