ពិធីប្រកាសប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ........
(ខេត្តកំពត)
ព្រឹកថ្ងៃ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាស ប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយយោងប្រកាសលេខ ៧៧ ១១ប្រ.ក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ចជូន លោក ង៉ែត សាវឿន ឲ្យកាន់មុខតំណែង ជាប្រធានស្នាក់ការ ត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។ ក្នុងនោះមានការអញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ-អង្គភាព អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកដែលពាក់ព័ន្ធ មន្ត្រីរាជការនៃទីស្នាក់ការ ព្រមទាំងភាគី វៀតណាម រួមមាន តំណាងខេត្តគៀនយ៉ាង ក្រុងហាទៀង មន្ត្រីច្រកទ្វារហាទៀង អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ សរុប ២៥០នាក់។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលកន្លងមក បានចូលរួមសហការគ្នាបំពេញតួនាទី ភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការគាំទ្រដល់ការការពារព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសជិតខាងជាមិត្ត តាមគោលនយោបាយដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់ មិនត្រឹមតែចូលរួមចំណែក ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរទៀតផង ។
ចំពោះការតែងតាំងផ្លាស់ប្តូរមុខតំណែងថ្មីនេះ ។ វាជារឿងធម្មតារបស់មន្ត្រីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃមុខតំណែងផ្សេង ។