១៥ថ្ងៃនៃឱកាសភ្ជុំបិណ្ឌ និងកាន់បិណ្ឌករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានឆក់យកជីវិតមនុស្សអស់ចំនួន.....
(ភ្នំពេញ)
នៅរយៈពេល១៥ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសសរុបចំនួន១៩៩លើក បណ្ដាលឲ្យមនុស្សស្លាប់១១០នាក់ របួសស្រាល៩៣នាក់ និងរបួសធ្ងន់១៨១នាក់ ។ នេះបើតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន និងគេហទំព័រ រស្មី ជាយដែន យើងទទួលបាន ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៩៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ និងរថយន្ដជាច្រើនគ្រឿង ហើយមូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ស្រវឹង - ល - ៕