ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
វត្តភ្នំដំបងមង្គល កំពុងសាងសង់ក្លោងទ្វារ គ្រោងចំណាយអស់ទឹកប្រាក់ជាង.....
Sat,28 September 2019 (Time 09:11 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 666នាក់)


(ប៉ៃលិន)

នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន ព្រមទាំងប្រជាពុទ្ធបរិស័ទ បានអញ្ជើញកាត់ខ្សែរបូរ និងសម្ពោធឆ្លងក្លោងទ្វារវត្តភ្នំដំបងមង្គល ហៅវត្តភ្នំដំបង ស្ថិតនៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ក្នុងឱកាសនេះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តមឧកញ៉ា ហេង ហាក់ម៉ុង និងឯកឧត្តមឧកញ៉ា ឆាង ស៊ីវណ្ណ ព្រមទាំងលោកជំទាវ ដែលមានសធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលក្លោងទ្វារវត្តថ្មីនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ព្រះរាជាណាចក្រកម្ពុជា មានការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ គឺពីទឹកដីមួយដែលនៅសល់តែគំនរផេះផង់ ស្លាកស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ ជាពិសេសនយោបាយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោសែន បានធ្វើឱ្យប្រទេសជាតិមានស្ថេរភាព សន្តិភាព គ្មានតំបន់អប្បគមន៍ គឺយើងរស់ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ ជាតិសាសនាព្រះមហាក្សត្រ ។នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ កុំឱ្យធ្វើចំណាកស្រុកខុសច្បាប់,កុំប្រព្រឹត្តបទល្មើសខុសច្បាប់នានា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ ជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវខិតខំថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ព្រោះរដូវនេះមានភ្លៀងធ្លាក់ ។ សូមបញ្ជាក់៖ ក្លោងទ្វារវត្តភ្នំដំបងមង្គល ដែលសម្ពោធឆ្លងនាពេលនេះ គឺចាប់ផ្តើមកសាងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ និងបញ្ចប់ការកសាងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រើប្រាស់ថវិការកសាងរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ,ឯកឧត្តមឧកញ៉ា ហេង ហាក់ម៉ុង និងឯកឧត្តមឧកញ៉ា ឆាង ស៊ីវណ្ណ ព្រមទាំងលោកជំទាវ សរុបទឹកប្រាក់ចំនួន ១៣៥០០ដុល្លាសហរដ្ឋអាមេរិក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2805 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
42043 នាក់
ខែនេះ :
304625 នាក់
3 ខែនេះ :
668834 នាក់
សរុប :
13972193 នាក់