លោក អុឹម សុភារះ មេប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ខណៈអ្នកព័ត៌មានខលទៅសួរនាំដើម្បីចង់ដឹងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាខលចូលហើយ លោកចុចបិទទូរស័ព្ទទៅវិញ.......
(ក្រុងប៉ោយប៉ែត)
បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួន ក្នុងទីប្រជុំជន ទើបបណ្តាលឲ្យយុវជនម្នាក់ ដែលបម្រើការងារ នៅអាហារដ្ឋានចិនមួយកន្លែង ក្នុងកាសុីណូ រងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ត្រូវដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា.ជប៉ុន ស្រុកមង្គលបូរី។ ដែលហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវបំបែកជាបួន នៅចំណុចដីថ្មី ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមប្រភពពីពលរដ្ឋម្នាក់បានឲ្យដឹងថា៖ ក្នងហេតុការណ៍នេះដែរ មានមន្រ្តីប៉ូលីសប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែតម្នាក់ បើកឡានម៉ាកឡុចស៊ីស RX300 ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A.5615 ដោយល្បឿនលឿន មិនមានការប្រុងប្រយត្ន័ ទៅ បុកម៉ូតូត្រង់ចំណុច ផ្លូវបំបែកជាបួន នៅចំណុចដីថ្មី បណ្តាលឲ្យជនរងគ្រោះ ជាយុវជនម្នាក់ ធ្វើការក្នុងកាសុីណូ រងរបួសធ្ងន់ ។ ពលរដ្ឋដដែលបានបន្តថា៖ ប៉ូលីសប៉ុស្តិ៍រដ្ឋបាល សង្កាត់ប៉ោយប៉ែត ដែលបើករថយន្តមានឈ្មោះរ៉ា ហើយយុវជនដែលបើកបរម៉ូតូ មានឈ្មោះ យឿប ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ សង្កាត់ ខាងលើ ត្រូវបានបាក់ជើង ខ្ទាំក្នុង មានឈាមកកក្នុងខ្លួនថែមទៀតផង។ គួរបញ្ជាក់ផងដែរថា៖ ចំពោះការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីការបើកបរ ខ្វះការប្រុងប្រយ័ត្ន នៅទីប្រជុំជន ពិសេសនៅផ្លូវបំបែកជាបួននេះតែម្តង ។មហាជនមានការងឿយឆ្ងល់ថា៖ ចុះលោកប៉ូលីសឈ្មោះ រ៉ា ហ្នឹងគាត់ចេះច្បាប់ដែររឺទេ នៅផ្លូវបំបែកជាបួននេះ មានងារជាសមត្ថកិច្ច ត្រូវអនុវត្តច្បាប់ និង គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន រឺមួយរៀនតែក្នុងសាលាច្បាប់ មកដល់ផ្ទះភ្លេចអស់រលីង ។ ពាក់ព័ន្ធទៅនឹងហេតុការណ៍ខាងលើនេះដែរ លោកអុឹម សុភារះ មេប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតយើងបានខលទៅសួរនាំ ដើម្បីចង់បានបញ្ជាក់នៃ អង្គហេតុបណ្តាលមកពីអ្វី? បែរជាខលចូលហើយ លោកចុចបិទទូរស័ព្ទទៅវិញ ។ រឺមួយចង់បិទបាំង សមត្ថកិច្ចក្រោមឱវាទរបស់លោក ហើយបើសិនជាមាន ពលរដ្ឋត្រូវការពឹងពាក់ ខណះពេលដែលលោកមិននៅកន្លែង តើឲ្យពួកគាត់សង្ឃឹមអ្វី.....? ៕