ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកចោរម្នាក់មានគម្រោងចូលលួចទ្រព្យសម្បត្តិដល់ពេលម្ចាស់ដឹងខ្លួនទាន់លោកចោរបាន......
Wed,25 September 2019 (Time 11:12 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 573នាក់)


(ក្រុងប៉ោយប៉ែត)

លោកចោរម្នាក់បានជិះម៉ូតូ មានគម្រោងការចង់ចូលលួច តែមិនបានសម្រេច ត្រូវម្ចាស់ផ្ទះដឹង រត់បាតជើងសព្រៀត បន្សល់នូវម៉ូតូ សេរី ឆ្នាំ២០១៥ មួយគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។ ដែលហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំនុចកែងស្តង់ជ្រូក ក្នុងភូមិបាលិលេយ្យ១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យអង្គភាពសារព័ត៌មានយើងឲ្យដឹងថា៖ ដោយមានពលរដ្ឋបានរាយការណ៍មកថា៖ មានករណីជនសង្ស័យម្នាក់ (ចោរ) មានបំណងចង់ចូលលួចទ្រព្យសម្បត្តិ របស់គាត់ ដោយពលរដ្ឋបានដឹងខ្លួនទាន់ លោកចោរម្នាក់នោះ ក៌ដាក់មេប្រូច រត់កាត់ទឹក រកតែព្រះអាយុ បាត់ស្រមោលឈឹងតែម្តង ។ លោកបានបន្តទៀតថា៖ ក្នុងហេតុការណ៍ខាងលើនេះ លោកចោរស៊យធំហើយ ចង់ចូលលួចទ្រព្យសម្បត្តិ របស់ពលរដ្ឋ បែជាម្ចាស់ដឹងខ្លួនទាន់ រត់ចោលម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៥ ដែលមានស្លាកលេខ កណ្តាល 1F 47 88 ចំពោះម៉ូតូត្រូវបានសមត្ថកិច្ចអធិការដ្ថាននគរបាលក្រុងប៉ោយប៉ែត យកមករក្សាទុក និងដើម្បីស្រាវជ្រាវបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
347 នាក់
ម្សិលមិញ :
2871 នាក់
សប្តាហ៍នេះ :
38733 នាក់
ខែនេះ :
302744 នាក់
3 ខែនេះ :
652802 នាក់
សរុប :
13972606 នាក់