ពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មជំនួសលោក ប្រាក់ ប៉ូលី ទៅបំពេញភារកិច្ច នៅឯក្រសួង.......
(ខេត្តបន្ទាយមានជ័យ)
នៅសាលប្រជុំសាលាខេត្ត បន្ទាយមានជ័យ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការប្រកាស លោក អាងណារិទ្ធប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មជំនួសលោកប្រាក់ប៉ូលីទៅបំពេញភារកិច្ចនៅក្រសួងដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ថ្នាក់ ក្រសួង ឯកឧត្តម ឆាន់សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ឯកឧត្តម ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីរស់សុផានីអភិបាលរង ខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្ត អង្គភាព៣.ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ដាន ប្រធានមន្ទីរបានចូលរួម ។
ជាកិច្ចបាប់ផ្តើម លោក កុសល សុពិនគ្ឃ . ប្រធាននាយកដ្ឋាន បុគ្គលឹកបានឡើងអាន ប្រកាសលេខ ១៣៩ ដនស /ប្រក/ប ប្រកាស ស្តីពីការ តែងតាំងលោក អាងណារិទ្ធ ចូលកាន់មុខតំណែង ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មជំនួស លោក ប្រាក់ប៉ូលីទៅបំពេញភារកិច្ច នៅក្រសួងចាប់សេចក្តីប្រកាសនេះតទៅ ។ ក្នុងពិធីនោះ លោក អាង ណារិទ្ធ បានមានប្រសាសន៍ថាក្រោយពីលោកបានចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មរួចមកលោកនិងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកនិងខិតខំដឹកនាំមន្ត្រីរៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរកដំណោះស្រាយ វិវាទដីធ្លីជូនប្រជាពលរដ្ឋឲ្យបាន រលូនទៅថ្ងៃមុខ ។
ឯកឧត្តម ឆាន់ សាផាន បានមានប្រសាសន៍ថា ការផ្ទេរភារកិច្ច លោកអាងណារិទ្ធមកជា ប្រធានដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ប៉ូលី ជាប្រធានដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីចាស់ដែលត្រូវផ្លាស់ប្តូរឲ្យទៅបំការងារនៅក្រសួងមិនអាចប្រកែកបាន ។ ឯកឧត្តម ឆាន់សាផានបានបានអបអរសាទរដល់លោកអាងណារិទ្ធដែលថ្នាក់លើផ្តល់សេចក្តីទុកចិត្តនិងប្រគល់ភារកិច្ច ហើយចូលកាន់តំណែងពេលនេះលោក បានណែនាំបន្ថែម ឲ្យមន្ត្រីទាំង សូរិយោដីនគរូបនី យកម្មសំណង់ទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឲ្យបានរលូនពោលគឺឲ្យបានល្អប្រសើរ ៕