ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាបបានគ្រឿងញៀនជិត.........
Thu,12 September 2019 (Time 05:11 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 545នាក់)


(បន្ទាយមានជ័យ)

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ បានចុះល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ និង រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពេលទៅដល់ចំណុចជិតភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមនុស្សប្រុស ស្រី ២នាក់ កំពុងឈរនៅកន្លែងទី ងងឹត ពេលនោះកម្លាំងមានការសង្ស័យក៏ឃាត់ខ្លួនដើម្បីត្រួតពិនិត្យហើយរកឃើញគ្រៀងញៀនតែម្តង។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ក្រោយពីឆែកឆេររកឃើញគ្រឿងហើយនោះកម្លាំងរបស់លោកក៏នាំខ្លួនយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងទៀតថា នៅពេលយកមកដល់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាន ធ្វើការឆែកឆេរបន្តបន្ទាប់រកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន១៣ថង់ នៅក្នុងបំពង់ជ័រពណ៌ខៀវ ក្នុងនោះមាន៩កូនថង់តូច និង៤ថង់ធំ ស្មើនឹងទម្ងន់សរុប ៤៥៤,២ក្រាម(បួនរយហាសិបបួនក្បេសពីរក្រាម) ព្រមទាំងដកហូតទូរស័ពដៃ្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ប្រាក់ខ្មែរចំនួន៤ម៉ឺនរៀល និងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ចំណែកជនសង្ស័យចំនួន២នាក់នោះ១/-ឈ្មោះ ពេក ហេន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២/-ឈ្មោះ អុីម សុខណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅបន្ទប់ជួលក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីសាកសួរចម្លើយរួចកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងបានកសាងឯកសារបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានចាត់ឱ្យជំនាញការិយាល័យបទល្មើសគ្រឿងញៀនខេត្តធ្វើការសាកសួរចម្លើយបន្ថែម។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ ពេក ហេន ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានរកសុីជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនដែលរូបគេយកមកលក់បន្ត គឺទិញពីក្មេងជនជាតិថៃ ដែលជាអ្នកកាន់គ្រឿងញៀនឱ្យជនជាតិថៃម្នាក់ទៀតដែលរូបគេពុំបានស្គាល់ឡើយ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អុី សុខណា ភេទស្រី បានឆ្លើយសារភាពថា រូបគេពុំបានជាប់ពាក់ព័ន្ធនឹងការជួញដូរនេះទេ គឺនាងបានមកទិញគ្រឿងញៀនពីឈ្មោះ ពេក ហេន ដើម្បីយកទៅប្រើប្រាស់តែប៉ុណ្នោះ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ និងយោងតាមការធ្វើតេស្តទឹកនោម គឺមានភាពសុីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ព្រមទាំងមានភស្ដុតាងគ្របគ្រាន់់ផងនោះ ដូច្នេះជនសង្ស័យទាំងពីរនាក់ អាចធ្វើការចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ បច្ចុប្បន្ន ជនសង្ស័យទាំងពរីនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1427 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
51217 នាក់
ខែនេះ :
285379 នាក់
3 ខែនេះ :
652328 នាក់
សរុប :
13949801 នាក់