ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក្រោយពីបានទទួលពាក្យបណ្ដឹងមកថាមានរថយន្តស៊េរីទំនើបមួយគ្រឿងលោតឆ័ត្រតាមច្រករបៀងពេលនេះកម្លាំងកងរាជអាវុធហត្ថរកឃើញហើយតែឥលូវនេះ........
Wed,11 September 2019 (Time 08:47 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 592នាក់)


(បន្ទាយមានជ័យ)

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាសុីត ហៅ ធីម ភេទប្រុស បានបាត់រថយន្ត០១គ្រឿងម៉ាក តូយូតាអាល់ផាត(TOYOTA .ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ បើតាមការឆែកជីភីអេសរបស់ម្ចាស់រថយន្តបានដឹងឲ្យថា រថយន្តនេះនៅក្នុងទឹកដីខ្មែរ។ ពាក្យបណ្ដឹងនេះតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងថៃ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យយគ្រប់បណ្ដាបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវសា្រវជ្រាវរុករករថយន្តដែលមានភិនភាគខាងលើ។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងនោះ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៩៩៩ដែលឈរជើងនៅច្រកព្រំដែនបឹងត្រគួន ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីរកឃើញរថយន្ត រថយន្តនោះ ត្រូវបានជាប់សោរ ហើយលោកបាន រាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ ដើម្បីយករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីរក្សាទុកបណ្ដោះអាសន្ន។ ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ រថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាត(TOYOTA.ALPHAFD) សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ (ស្លាកលេខថៃ) ដែលមានលេខតួ AGH300204167 លេខម៉ាសុីន 2ARJ128323 ដែលរកឃើញកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង៣០នាទី ត្រូវបានប្រគល់ទៅឲ្យយម្ចាស់ដើមវិញហើយ តាមរយៈលោកវរសេនីយ៍ឯក ឈុមកេត ណុបគេត ប្រធានស្តីទី ការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ចំណែកជនដែលពាក់ព័ន្ធករណីលួចរថយន្តខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5098 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
46083 នាក់
ខែនេះ :
246807 នាក់
3 ខែនេះ :
683819 នាក់
សរុប :
15517751 នាក់