ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រកាសតែងតាំងលោក ហាក់ ឡេង ជាអភិបាលស្រុកបូទុមសាគរ ជំនួសលោក ទូ សាវុធ ដែលបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្ត.......
Thu,12 September 2019 (Time 08:59 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 527នាក់)


(កោះកុង​)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសតែងតាំងលោក ហាក់ ឡេង ជាអភិបាលស្រុកបូទុមសាគរ ជំនួសលោក ទូ សាវុធ ដែលបានផ្ទេរភារកិច្ច ជាអភិបាលរងខេត្តកោះកុង និងតែងតាំង លោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបូទុមសាគរ។ មានប្រសាសន៍ក្នុងពីធីតែងតាំងនេះ លោកជំទាវ មិថុនា ភូថង បានណែនាំដល់អភិបាល និងអភិបាលរងថ្មី នៃស្រុកបូទុមសាគរ ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ។ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។ លោកជំទាវអភិបាលខេត្ត ក៏សង្កត់ធ្ងន់ដែរថា អភិបាលស្រុក និងអភិបាលរងស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណាជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។ ចំណែកឯលោក ហាក់ ឡេង អភិបាលស្រុក និងលោក ក្រូច បូរីសីហា អភិបាលរងថ្មីស្រុកបូទុមសាគរ បានទទួលយកនូវអនុសាសន៍ របស់លោកជំទាវអភិបាល និងប្តេជ្ញាចិត្តនិងខិតខំប្រឹងប្រែងអនុវត្តតាមអ្វីដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះលោកនឹងបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អប្រសើ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2572 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
52362 នាក់
ខែនេះ :
286524 នាក់
3 ខែនេះ :
653473 នាក់
សរុប :
13950946 នាក់