ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរសម្នាក់បានឡើងទៅលើភ្នំដើម្បីកើបអាចម៍ក្រចៀវយកទៅលក់ ក៏បានរអិលជើងធ្លាក់ជាប់នៅក្នុងរូងភ្នំឥឡូវនេះគេបានជួយសង្គោះហើយ......
Wed,07 August 2019 (Time 07:09 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 663នាក់)


(ខេត្តបាត់ដំបង)

ក្រោយពីមានសេចក្តីរាយការណ៍មកថា កាលពីព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ ២០១៩ មានប្រជាពលរដ្ឋម្នាក់បានឡើងទៅលើភ្នំដើម្បីរកកើបអាចម៍ក្រចៀវដើម្បីយកទៅលក់ ហើយក៏បានរអិលជើង ធ្លាក់ចូលក្នុងរូងថ្មភ្នំដ៏តូច បណ្តាលអោយជាប់នៅក្នុងរូងថ្មនោះអស់រយៈពេល ៣ថ្ងៃ ៤យប់ មកហើយ ទីតាំងនៃរូងថ្មនោះស្ថិតនៅខាងក្រោយសាលាបឋមសិក្សាហុងទឹកក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជន​រងគ្រោះ​មាន​ឈ្មោះ បូរ៉ា ​អាយុ ២៧​ឆ្នាំ រស់​នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង ​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី ៤ សីហា ឆ្នាំ ២០១៩ ​ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មាន​សមត្ថកិច្ច និង​អ្នក​ភូមិ​ប្រុស​ស្រី​ចែក​គ្នា​ដើរ​រក​ទើប​ប្រទះ​ឃើញ​នៅ​យប់​ថ្ងៃ​ទី ៦ សីហា ក្នុង​ស្ថានភាព​ស្គម​ស្គាំង​គួរ​ឲ្យ​សង្វេគ។ បើតាមប្រភពពីម្តាយជនរងគ្រោះបានឲ្យ​បាន​ឲ្យដឹង​ថា​មុន​ថ្ងៃ​កើត​ហេតុ​នៅថ្ងៃ​ទី ៤ សីហា ឆ្នាំ ២០១៩​ ម៉ោង​៥​ព្រឹក​​ជនរងគ្រោះ​បាន​ចេញ​បាត់​ពីផ្ទះ​គ្មាន​​ដំណឹង រយៈ​ពេល ៣​ថ្ងៃក្រោយ ​ទើប​មាន​ការ​ផ្អើល​ឆោឡោ​ដើរ​រក​រហូត​មក​ដល់ថ្ងៃ​ទី ៦ សីហា វេលា​ម៉ោង១០​យប់ទើប​រកឃើញ​ជាប់ក្នុងរូង​ភ្នំ។ ជនរងគ្រោះនៅនិយាយបាននៅឡើយហើយបានប្របាន​ប្រាប់ថា​ខ្លួន​បាន​កើប​អាចម៌​ត្រជៀវ ភ្លាមនោះ​ក៏​បាន​ជ្រុះកែវ​ពិល ហើយ​ខ្លួនក៏​បាន​ដើររ​កក៏​រ​អិលធ្លាក់​ជាប់​ក្នុងគំលាត​ថ្ម​ថយ​ក៏​អត់រួ​ច ស្ថិត​នៅ​ជួរភ្នំ​ចក្រី ភូមិ​ក្បាល​ហុង ឃុំបារាំងធ្លាក់ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់​ដំបង។ ឥឡូវនេះ​កំលាំង​សម្ថកិច្ច​កំពុងចូល​ជួយ​សង្គ្រោះ​មានការ​ចូលរួមពី​សំណាក់​គ្រូពេទ្យ និង​ប្រជាពលរដ្ឋ​ជាច្រើន។ បច្ចុប្បន្ន៖ សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានពិសេសស្ថាប័នពាក់ព័ន្ធ រួមជាមួយនឹងប្រជាពលរដ្ឋកំពុងរកដំណោះស្រាយ ដើម្បីយកជនរងគ្រោះចេញពីល្អាងថ្មដ៏តូចចង្អៀតនេះ ព្រោះនៅពេលនេះជនរងគ្រោះមានសភាពទន់ខ្សោយខ្លាំងណាស់ទៅហើយ។ ចំណែកក្រុមគ្រួសារក៏បានធ្វើពិធីសាសនានៅកន្លែងកើតហេតុផងដែរ ដោយបន់ស្រន់ សែនព្រេន ក្រែងមានខុសមាត់ខុសក អ្នកតាម្ចាស់ស្រុក ដែលថែរក្សានៅទីកន្លែងនោះបងដែរ។ ដោយឡែកមកដល់ពេលនេះអង្គភាពគេហទំព័ររស្មីជាយដែនយើងបានទទួលប្រភពព័ត៌មានច្បាស់ការពីសមត្ថកិច្ចដែលនៅកន្លែងនោះថា នៅវេលាម៉ោង ៧ និង០០នាទី នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះដែលជាប់នៅក្នុងរូបភ្នំដ៌តូចនេះឥឡូវនេះខាងក្រុមជួយសង្គ្រោះ បានជួយយកចេញពីរូងភ្នំហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10669 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
51654 នាក់
ខែនេះ :
252378 នាក់
3 ខែនេះ :
689390 នាក់
សរុប :
15523322 នាក់