ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ 5 បណ្ដាលឲ្យបុរសម្នាក់....
(បន្ទាយមានជ័យ)
នៅថ្ងៃអាទិត្យ ០៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០ និង ១១ នាទី មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ លើ ផ្លូវជាតិលេខ៥ ខាងលិច ផ្សារតានោង ស្ថិតនៅ ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគៀរ ម៉ូតូ ទិសដៅផ្ទុយគ្នា រថយន្តបើកពីលិចទៅកើត ម៉ូតូពីកើតទៅលិច ។មកដល់ចំណុចគ្រោះថ្នាក់ រថយន្តមិនស្គាល់ភិនភាគ បានគៀម៉ូតូដួល បណ្តាលអោយស្លាប់មនុស្សម្នាក់ប្រុសឈ្មោះ ឆូយ ម៉ុន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (អ្នកបើកម៉ូតូ) រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រីឯរថយន្តបានបើករត់គេចខ្លួនបាត់ទៅទិសខាងកើត។
ដោយយោងតាមប្រភពប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមុនកើតហេតុបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ស្លាកលេខ 1f-0753 អញ្ជើញទៅចូលរួមក្នុងកម្មពិធីឡើងគេហដ្ឋានថ្មីមួយកន្លែងស្ថិតនៅចំងាយពីផ្ទះរបស់ជនរងគ្រោះប្រហែល៣០០-៤០០ម៉ែត លុះត្រលប់ពីកម្មពិធីវិញក៏ត្រូវរថយន្តគៀ និង កិនខ្ទេចមួយកំណាត់លើស្លាប់ភ្លាមៗតែម្តង ដោយឡែករថយន្តមិនស្គាល់ ហើយគេចខ្លួនបាត់ស្រមោល។
ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចមក សាកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក្ខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ៕