អាមេរិកបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-2 ទៅដល់ប្រទេសអ៊ីស្លង់ហើយ.....
អាមេរិកបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-2 ទៅដល់ប្រទេសអ៊ីស្លង់ហើយ.!!!
(វ៉ាស៊ីនតោន)
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នេះបានអោយដឹងថា៖ យន្ដហោះបំបាំងកាយទម្លាក់គ្រាប់បែក B-2 មួយគ្រឿង របស់សហរដ្ឋអាមេរិក បានធ្វើ ដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Keflavik នៃប្រទេសអ៊ីស្លង់ហើយ នៅថ្ងៃពុធសប្ដាហ៍នេះ ចំពេល ដែលទីក្រុងវ៉ាស៊ីនតោន កំពុងពង្រីកវត្តមានយោធារបស់ខ្លួនក្នុងតំបន់ ដើម្បីកំញើញរុស្ស៊ី។ ការមកដល់របស់យន្ដហោះ B-2 ខាងលើ គឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតក្នុងតំបន់ នៃយន្ដហោះ ចម្បាំងមួយនេះ។ ម្យ៉ាងវិញទៀត វាកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះទម្លាក់គ្រាប់បែក B-2 ចំនួន៣គ្រឿងផ្សេងទៀត បានទៅដល់មូលដ្ឋានទ័ពអាកាសអង់គ្លេស Royal Air Force (RAF) នៅឯតំបន់ Gloucestershire មុននឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធាមួយ។ គួរបញ្ជាក់ថា៖ វត្តមានយន្ដហោះ B-2 ត្រូវបានក្រុមអ្នកជំនាញជាច្រើន យល់ថាគឺជាចេតនាពង្រីក និងពង្រឹងវត្តមានយោធាអាមេរិក នៅក្នុងតំបន់ ខណៈរុស្ស៊ីថាបាន និងកំពុងបង្កើនវត្តមានយោធាក្នុង តំបន់អាត្លង់ទិចខាងជើង និងសមុទ្រមេឌីទែរ៉ាណេ៕ បកប្រែដោយៈ ស.ស.អ.ក ៖ចេញផ្សាយដោយៈគេហទំព័រ រស្មីជាយដែន