វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី..........
(រាជធានីភ្នំពេញ)
នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណធិបតី ក្នុងពិធី បើកវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល(លើកទី៣) និងមានការអញ្ជើញចូលរួម ជាគណធិបតី នាយឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និង អង្កការសង្គមស៊ីវិល ចូលរួមក្នុងអង្គពិធីនៅព្រឹកនេះយ៉ាងច្រើនកុះករ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើមៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់សមាគមន៍ និង អង្គការសង្គមស៊ីវិល មិនមែនរដ្ឋាភិបាលទាំងអស់ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាអោយស្រប តាមច្បាប់ដែលបានកំណត់ ដោយសម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវចំនុចមួយចំនួនរួមមានដូចខាងក្រោម៖ ទី១-ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនអោយបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យ ភាព ក្នុងការធ្វើសកម្មភាពរបស់ខ្លួន។ ទី២-សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងវិស័យ មីក្រូហិរញ្ញ វត្ថុ ត្រូវស្នើសុំចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងវិស័យនេះពីស្ថាប័នមានសមត្ថកិច្ច និង ត្រូវអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួនអោយស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ទី៣-ស្នើដល់ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តផ្តល់ការគាំទ្រ និង ចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិអោយកាន់តែមានភាពរីកចម្រើន និង រុងរឿង ជាពិសេសចូលរួមគាំទ្រដល់ដំណើរការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី៤-សមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច តាមច្បាប់កំណត់ ដូចជាការផ្តល់របាយការណ៍ប្រចាំឆ្នាំ លេខគណនីនៅ ធនាគារ។ល។ ទី៥-សមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលត្រូវរាយការណ៍អោយបានច្បាស់លាស់ អំពី ថវិកា និងហិរញ្ញវត្ថុ ដែលទទួលបានពីប្រភពនានាដើម្បីធានាថា ថវិកាទទួលបានពីប្រភព ស្របច្បាប់ ត្រូវជៀសវាងដាច់ខាតចំពោះការធ្វើសកម្មភាព ដែលពាក់ព័ន្ធ និង ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្រទានអាវុធមហាប្រល័យ។ សម្តេចក្រឡាហោម ស ខេង បានមាន ប្រសាសន៍លើកឡើងទៀតថា៖ ធ្វើជាអធិបតីក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល (លើកទី៣) នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃនេះផងដែរ សម្តេចបានថ្លែងដូច្នេះថា៖ (យើងត្រូវមានទស្សនៈអោយទូលាយ) កុំអោយថាហេ! យោបល់គេរិះគន់ចាត់ទុកថា៖យោបល់អាក្រក់ យោបល់គេសរសើរ គេលើកជើង ចាត់ទុកថាយោបល់ល្អ មិនមែននោះទេ សម្រាប់ខ្ញុំអត់យល់ចឹងនោះទេ។ យោបល់ល្អប្រែមកថា៖ (យោបល់ដែលមានប្រយោជន៍ មិនមែនមានប្រយោជន៍តែលើកជើងយើងទេ)។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថា៖ សម្តេច មិនស្អប់ការរិះគន់ឡើយ សម្តេចយល់ឃើញថា៖ ការរិះគន់ខ្លះ គឺល្អសម្រាប់រដ្ឋាភិបាល បើការរិះគន់នោះត្រឹមត្រូវ និង ជាការពិត។ ជាកិច្ចបញ្ចប់ៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សង្ឃឹមថា៖ ភាគីរដ្ឋាភិបាល នឹង ទទួលបាន មតិល្អៗពីអង្គការសង្គមស៊ីវិល៕