កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ បានចុះសួរសុខទុក្ខ និងចែករំលែក......
(ភ្នំពេញ)
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១,០០ នាទី លោកស្រី នូ ថាវរី ប្រធានកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ តំណាង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិសយអនុសាខាកាកបាតក្រហមខណ្ឌដូនពេញ ពាំនាំនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនគ្រួសារក្រីក្រមានទុក្ខលំបាកដោយគ្រោះថ្នាក់ចរាចរ និង គ្រួសារមរណៈមានចំនួន ០៣គ្រួសារ ក្នុងនោះរួមមាន៖ ១-លោកស្រី សុ ខុម ជាមន្រ្តីនគរបាលប៉ុស្តិ៍បឹងរាំង ដែលបានជួបគ្រោះថ្នាក់ចរាចរ កំពុងសម្រាកព្យាបាល ។ ២-ឈ្មោះ អ៊ុក ញ៉េប ភេទស្រី អាយុ ៨៤ឆ្នាំ មរណភាព ដោយចាស់ជរានៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ៣-ឈ្មោះ សន សុភា ភេទស្រីអាយុ ៤៧ឆ្នាំ មរណភាពដោយជំងឺអេដស៍ នៅភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ អំណោយមនុស្សធម៌ដែលបានប្រគល់ជូនសម្រាប់គ្រួសារនីមួយៗ រួមមាន: អង្ករចំនួន ៣០គីឡូក្រាម, ទឹកត្រីចំនួន ០១យួរ, ថ្នាំដុសធ្មេញចំនួន ០១ឡូ, ស្ករសរចំនួន ០២គីឡូក្រាម, ទឹកដោះគោរ ០២កំប៉ុង និងថវិកាកាកបាទក្រហមកម្ពុជាចំនួន ៣០០,០០០រៀល និងថវិកាផ្ទាល់របស់ លោកស្រី នូ ថាវរី ប្រធានកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ចំនួន ២០,០០០រៀល ផងដែរ៕