មានករណីអគ្គីភយ័ឆាប់ឆេះហាងលក់ខោអាវ និងស្បែកជើងមួយ កន្លែងបណ្ដាលឲ្យ........
ខេត្តកណ្ដាល
ព្រឹកថ្ងៃពុធ៦រោចខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង២០នាទី នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល មានករណីអគ្គីភយ័ឆាប់ឆេះហាងលក់ខោអាវ និងស្បែកជើង(យីហោហ្វេសសិន) ចំនួន ០៤ល្វែង ទំហំផ្ទះទទឹង២០x១៨ម៉ែត្រធ្វើអំពីដែកប្រក់សង្គ័កសី។
ជនរងគ្រោះឈ្មោះ ពុំ នឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមុខរបរលក់ខោអាវ និងស្បែកជើង ឆេះខូចខាតអស់ទាំងស្រុង ចំនែកសំភារះដែលខូចខាតរួមមាន៖ស្បែកជើងដាក់លក់មួយចំនួនធំ -ខោអាវដាក់លក់ជាច្រើន -កាបូបស្ពាយជាច្រើននិងមានសំភារះប្រើប្រាស់មួយចំនួនទៀត។
បើតាមការដឹងពីសមត្ថកិច្ចសរុបទឹកប្រាក់អស់ ចំនួន៧០០០០$(ប្រាំពីរមុឺនដុល្លាអាមេរិច) មូលហេតុដែលឆេះគឺឆ្លងចរន្តអគ្គិសនី។ ចំពោះករណីអគ្គីភ័យខាងលើនេះដោយមានការដឹកនាំពី លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល និងមានការជួយអន្តរាគមន៍ពីខាងអធិការស្រុកមុខកំពូលហេតុការណ៍នោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង៕