លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមនជ័យបានទទួលស្វាគមន៍គណៈប្រតិភូ នាយទាហាន នៃកងទ័ព.....
បន្ទាយមានជ័យ
នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍គណៈប្រតិភូ នាយទាហាន នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញទស្សនៈកិច្ច បំប៉នសុខភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ចើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ និងនាយទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
ក្នុងកិច្ចសំណេះសំណាលនោះលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងមតិស្វាគមន៍ ចំពោះគណៈប្រតិភូក ងទ័ពប្រជាជនវៀតណាម ដែលអញ្ជើញទស្សនៈកិច្ច បំប៉នសុខភាព នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ដូ ម៉ាញ់ហ៊ុង និងលោកស្រី ង្វៀន ធីកហាវ ប្រធានប្រតិភូ នៃកងទ័ពប្រជាជនវៀតណាម និងធ្វើសេចក្ដីរាយការណ៍សង្ខេបអំពិី ថ្ងៃបង្កើត និងតួនាទី-ភារកិច្ច របស់កងរាជអាវុធហត្ថផងដែរ។
ពិធីនេះប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល រវាងប្រតិភូ នៃកងទ័ពប្រជាជនវៀតណាម និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក្នុងនាមមេបញ្ជាការ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ សូមគោរពជូនពរប្រធានប្រតិភូ និងសហការីអមដំណើរទាំងអស់ ក្នុងឱកាសបំពេញទស្សនៈកិច្ច បំប៉នសុខភាព លើទឹកដីដ៏បវរ នៃព្រះរាជាណាចក្រកម្ពុជា
ជាពិសេសនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យសូមមានសុខភាពល្អ សម្រេចរាល់ភារកិច្ចដែលប្រជាជន និងបក្សប្រគល់ជូន និងសូមឱ្យការវិលត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីបញ្ចប់នៃកម្មវិធី ក៏មានការប្រគល់វត្ថុអនុស្សាវរីយ៍ទៅវិញ ទៅមក និងថតរូបទុកជាអនុស្សាវរីយ៍៕