ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ៊ីយ៉ាន់ ដាយ និងរថយន្តកា ម៉ារី ប្រលះគ្នាបណ្តាលឲ្យអ្នកបើកបរ......
Sun,18 August 2019 (Time 10:33 AM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 653នាក់)


(ខេត្តបាត់ដំបង)

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត គឺរថយន្តដឹកឥដ្ឋ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ផ្លាកលេខភ្នំពេញ3 C .38 31 បើកបរក្នុងទិសដៅ ពីត្បូង ឆ្ពោះទៅជើងដល់ចំណុចកើតហេតុបានឡើង ជែង
រថយន្ត ពីមុខទិសដៅស្របគ្នា បានជ្រុលចង្កូតទៅបុករថយន្តម៉ាកកាម៉ារី(បាឡែន)ពណ៌ទឹកមាស ពាក់ផ្លាកលេខបាត់ដំបង2A. 95 77 បើកបរក្នុងទិសដៅផ្ទុយគ្នាពីជើងទៅត្បូងបណ្តាលអោយអ្នកបើកបររថយន្តម៉ាកកាម៉ារីរងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ ដាយ បានរត់គេចខ្លួនបាត់ ។ បើតាមប្រភពអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ១. អ្នកបើកបររយន្តម៉ាក ហ៊ីយ៉ាន់ ដាយមានឈ្មោះ ជា ភេទប្រុស អាយុ38ឆ្នាំ នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង (រត់គេចខ្លួនបាត់) ២.អ្នកបើកបររថយន្តកាម៉ារីឈ្មោះ ភី សុខា ភេទប្រុស អាយុ40ឆ្នាំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (រងរបួសធ្ងន់) ករណីនេះកម្លាំងជំនាញស្រុកថ្មគោលបានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះ និងបានធ្វើការវាស់វែងឲ្យបានត្រឹមត្រូវ ។ ហេតុការនេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៥០នាទី នៅលើផ្លូវជាតិលេខ៥ ក្រុមទី30 ភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល។ ចំណែកវត្ថុតាងកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1867 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
51657 នាក់
ខែនេះ :
285819 នាក់
3 ខែនេះ :
652768 នាក់
សរុប :
13950241 នាក់