រថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បន្តទៅបុកខ្ទប់ ជាមួយរថយន្ត....
(ក្រុងប៉ោយប៉ែត)
ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកសុទ្ធ ប៉ះជាមួយម៉ូតូ បានបន្តទៅបុកខ្ទប់ ជាមួយរថយន្តដឹកដី នៅផ្លូវជាតិលេខ៥៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០៤រសៀល ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ខណះពេលនេះដែរ មានអ្នករងរបួសស្រាលម្នាក់ និង (ធ្ងន់ត្រង់ចង្កេះ )ម្នាក់ មិនដឹងថា បាក់ រឺ ក៏ធ្លោះ ហើយជនរងគ្រោះគឺជាស្រ្តីទាំង២នាក់ (ម្តាយនិងកូន)។ តាមសម្តីអ្នកដែលស្គាល់ជនរងគ្រោះបានឲ្យដឹងថ ជនរងគ្រោះ ឈ្មោះ រី អាយុប្រហែលជាង៥០ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃគប់សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមសម្តីជនរងគ្រោះបានឲ្យដឹងថា គាត់ជាមួយកូនស្រីឈ្មោះ ស្រីនាង អាយុជិត២០ឆ្នាំបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅចេញពីកន្លែងធ្វើការ (ចំការដំឡូង) ពេលជិះតាមផ្លូវជាតិលេខ៥៨ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដី១គ្រឿង ពណ៍ ស បានវាយភ្លើងសុីញ៉ូឈប់ បន្ទាប់មកជនរងគ្រោះក៏បានឈប់ម៉ូតូពីខាងក្រោយ ខណ:ពេលនោះស្រាប់តែរថយន្តដឹកទឹកសុទ្ធម៉ាក VIGO ចង្កួតស្តាំ ពណ៍ត្រួយចេក គ្មានស្លាកលេខ បានជិះយ៉ាងលឿនជាន់ប្រាំងមិនទាន់ហើយបានបុកជនរងគ្រោះពេញទំហឹងបើងខ្ទាតទៅចំហ៊ាង ហើយរថយន្តបង្ករបានបន្តទៅបុកឡានដឹកដីបន្ថែមទៀត។ ជនរងគ្រោះបន្តថា បន្ទាប់ពីឡានបុកគាត់ភ្លាមៗនោះ រថយន្តដឹកដីបានបន្តដំណើរគេចខ្លួនបាត់ភ្លាមៗផងដែរ បន្សល់ទុកតែរថយន្តដឹកទឹកសុទ្ធខូចខាតផ្ទៃខាងមុខយ៉ាងធ្ងន់ធ្ងរទៅណាមិនរួច ។ តាមសម្តីតៃកុងឡានដឹកទឹកសុទ្ធបានប្រាប់សារពត៌មានយើងឲ្យដឹងថា ខ្លួនជាមួយក្រុមការងារ២នាក់ទៀតបានដឹកទឹកសុទ្ធចេញពីឃ្លាំងរបស់ថៅកែក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ យកទៅដាក់ឲ្យម៉ួយ នៅក្នុងក្រុងប៉ោយប៉ែត លុះត្រលប់មកវិញក៏ជួបគ្រោះថ្នាក់ចរាចណ៍តែម្តង។ដោយឡែកតៃកុងឡានដឹកទឹកសុទ្ធមិនស្គាលអត្តសញ្ញាណ អាយុប្រហែលជាង២០ ទៅ ៣០ឆ្នាំ រងរបួសត្រង់ក្តោងច្រមុះ រួមដំណើរជាមួយប្រូឡាន២នាក់ទៀត (រងបួសក្បាលតិចតូច) ព្រមទាំងជនរងគ្រោះ ត្រូវបានថៅកែទឹកសុទ្ធដឹកតាមរថយន្តផ្ទាល់ខ្លួនទៅសង្គ្រោះនៅមន្ទីរក្នុងក្រុងប៉ោយប៉ែត (អត់ដឹងមន្ទីរពេទ្យណាទេ)។ ក្រោយកើតហេតុនគរបាលជំនាញនៃអធិការដ្ឋានក្រុងប៉ោយប៉ែតបានទៅដល់ទីតាំងកើតហេតុហើយធ្វើការវាស់វែង និង យករថយន្តបង្ករនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕