ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោក ជាវ តាយ​ អភិបាលគណៈអភិបាលខេត្តកំពតមានប្រសាសន៍ថាការយកចិត្តទុកដាក់ចំពោះយុវជន គឺជាការកសាង.....
Tue,13 August 2019 (Time 03:32 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 517នាក់)


(ខេត្តកែប)
អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា៖ការយកចិត្តទុកដាក់ចំពោះយុវជនគឺជាការកសាងសង្គមមួយប្រកបទៅដោយសុខសន្តិភាពមានធនធានមនុស្សនិងសេដ្ឋកិច្ចរីកចម្រើន​។ លោកអភិបាលខេត្តថ្លែងបែបនេះនៅក្នុងឱកាសអញអញ្ជើញជាអធិបតីនៃពិធីអបអរសាទរទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា ខួបលើកទី​២០ ឆ្នាំ​២០១៩ ក្រោមការរៀបចំឡើងដោយមន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កាលពីព្រឹកថ្ងៃ​ទី១២ ខែសីហា​ឆ្នាំ​២០១៩ ក្រោមប្រធានបទ​"ការអប់រំ​ដែលនាំអោយមានការផ្លាស់ប្ដូរ"ដោយមានថ្នាក់ដឹកនាំនិងយុ​វជនចូលរួមមកពីបណ្ដាមន្ទីរ អង្គភាពកងកម្លាំងប្រដាប់អាវុធនិងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន សរុបប្រមាណ​ចំនួន៣៥០នាក់។​ លោក ជាវ តាយ​ អភិបាល​ខេត្ត​បន្តលើកបញ្ជាក់ទៀតថា៖ជាការឆ្លុះបញ្ចាំងចាប់តាំងពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩រហូត ដល់បច្ចុប្បន្ន ពិសេស​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះកម្ពុជា មានមោទនៈភាពយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិតរបស់សម្ដេច​តេជោហ៊ុន​សែន​ជានាយករដ្ឋមន្ត្រី បានកំណត់ដាក់ចេញនូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រ​ជាច្រើន ដើម្បីបង្កើនការលើកកម្ពស់សិទ្ធិ សុខមាលភាពរបស់ពលរដ្ឋកម្ពុជាក្នុងនោះមានកុមារនិងយុវជនដែលជាប្រភពធនធាន និងជាកម្លាំង​បន្តវេន​របស់ប្រទេស​ជាតិ​កាន់តែមានវិសាលភាពខ្លាំងក្លាថែមទៀត។ ដូច្នេះការយកចិត្តទុកដាក់ចំពោះយុវជនគឺន​គឺជាទស្សនៈទានដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តម្រូវជូនក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ដំណើរការរបស់ខ្លួន ឈានទៅសម្រេចកម្មវិធីនយោបាយរបស់រា​ជរដ្ឋាភិបាលកម្ពុជាដោយខិតខំប្រឹងប្រែង បន្តរៀបចំគោលនយោបាយសមស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិយើង។​ លោកអភិបាល​ខេត្តបានបន្តទៀតថា៖ដូចយើងទាំងអស់គ្នាដឹងជ្រាបច្បាស់ហើយថាគោលបំណងនៃកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុង អនុវត្ត គឺសំដៅធ្វើឡើងដើម្បីបម្រើសំណូមពររបស់យុវជន។ ដូច្នេះ​ហើយមានតែក្មួយៗយុវជនខ្លួនឯងដែលជាកម្លាំងបន្តវេនរបស់មាតុភូមិត្រូវតែស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់តើត្រូវធ្វើអ្វីខ្លះដែលមានប្រយោជន៍និងអ្វីខ្លះដែលគ្មានប្រយោជន៍ ពោលមានតែការអប់រំនិងហាត់គ្រប់គ្រងចិត្តគំនិតរបស់មនុស្ស គ្រប់រូប​ឲ្យស្ថិតក្នុងអារម្មណ៍តែមួយប្រកបដោយគុណធម៌និងគតិបណ្ឌិតប្រាសចាកការគុំគួន ឈ្នានីសសេចក្ដីស្អប់ខ្ពើម ការលោភលន់ ក្រេវក្រោធ កេងប្រវ័ញ្ច និងការបំបាត់អំពើហឹង្សាគ្រប់យ៉ាង នោះទើបអ្វីៗបានសុខស្រួល​ស្ងប់ និងរីកចម្រើន។ ជាមួយឱកាសនោះលោកអភិបាល​ខេត្ត​ក៏បានក្រើនរំលឹកដល់ក្មួយៗយុវជនត្រូវតែខិតខំសម្របខ្លួនដើម្បីចូលរួមកសាងមហាគ្រួសារកម្ពុជាគ្មានគ្រឿងញៀន គ្មានជម្ងឺអេដស៍ គ្មានអំពើហឹង្សា គ្មានគ្រោះថ្នាក់​ចរាចរណ៍ និងពោរពេញទៅដោយព្រហ្មវិហារធម៌។​ សូមបញ្ជាក់ថា៖​ទិវាអន្តរជាតិ សម្រាប់យុវជន ១២ សីហា គឺផ្ដើមចេញពីសុឆន្ទៈរបស់ថ្នាក់ដឹកនាំយុវជននៃបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ គិតគូរដោះស្រាយពីកង្វល់រហូតសម្រេចបំណងធំធេង សំដៅឲ្យសង្គមសហប្រជាជាតិបង្កើនការយកចិត្តទុកដាក់ដល់យុវជនតាមប្រទេសនីមួយៗសមស្រមនិងនិន្នាការពិភពលោកសកលភាវូបនីយកម្ម ក្នុងគោលបំណង អំពាវនាវដល់រដ្ឋាភិបាល អង្គការ​ជាតិ​និងអន្តរជាតិ​ទូទាំងពិភព​លោក​បង្កើនការចាប់អារម្មណ៍និងយកចិត្តទុកដាក់គិតគូដល់ការ​អភិវឌ្ឍ​យុវជន​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3681 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
44666 នាក់
ខែនេះ :
245390 នាក់
3 ខែនេះ :
682402 នាក់
សរុប :
15516334 នាក់